ល្អណាស់! មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) កំពុងកែសម្រួល ៣ចំណុចនេះ ដើម្បីឱ្យវិស័យឯកជនគ្រប់កម្រិតកាន់តែមានភាពងាយស្រួលក្នុងការទទួលបានថវិកាគាំទ្រសម្រាប់ការអភិវឌ្ឍជំនាញ

កាលពីថ្មីៗនេះ SDF កំពុងកែសម្រួលធ្វើស្តង់ដានីយកម្មនិងឌីជីថលូបនីយកម្ម, នីតិវិធី, លក្ខខណ្ឌតម្រូវ និងកម្មវិធីពាក់ព័ន្ធ ដើម្បីឱ្យវិស័យឯកជនគ្រប់កម្រិតកាន់តែមានភាពងាយស្រួលក្នុងការទទួលបានការគាំទ្រពី SDF ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ខ្លួនឱ្យត្រូវនឹងតម្រូវការអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែង។

 

ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ SDF បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងមួយក្នុងគោលបំណងឆ្លើយតបនឹងមតិយោបល់របស់ដៃគូ និងផ្អែកលើការឆ្លុះបញ្ចាំងពីបទពិសោធន៍ការងារដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើដំណើរការងារនីតិវិធីលក្ខខណ្ឌតម្រូវ និងកម្មវិធីពាក់ព័ន្ធ ក្នុងគោលដៅកំណត់ចន្លោះប្រហោង និងស្វែងរកដំណោះស្រាយដែលអាចធ្វើឱ្យប្រតិបត្តិការ និងគុណភាពសេវារបស់ SDF កាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស។

២៤

ចំពោះកិច្ចពិភាក្សារយៈពេលមួយថ្ងៃពេញនេះដែរ គឺដឹកនាំដោយលោកនាយកប្រតិបត្តិនិងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ផ្នែក និងមានមន្រ្តីជំនាញនិងជំនាញការរបស់ដៃគូអភិវឌ្ឍន៍ ព្រមទាំងសម្រេចបាននូវលទ្ធផលសំខាន់ៗ រួមមាន៖

 

១. បានកាត់បន្ថយ ឬបង្រួមដំណើរការប្រតិបត្តិការ និងលក្ខខណ្ឌតម្រូវនៅពេលរៀបចំសំណើរគម្រោងបណ្តុះបណ្តាល

 

២. កាត់បន្ថយការងារដោយប្រើក្រដាសងាកមកប្រើប្រាស់ប្រព័ន្ធអនឡាញដែលមានលក្ខណៈស្វ័យប្រវត្តិវិញ

 

៣. ដាក់ចេញសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់ SDF និងទៅតាមផ្នែកជំនាញនីមួយៗ ដើម្បីត្រួតពិនិត្យនិងវាយតម្លៃជាប្រចាំ

២៥

គូសបញ្ជាក់ថា ជាទិសដៅទៅមុខ SDF គ្រោងនឹងបញ្ចប់ដូចជា៖

 

  • បញ្ចប់ការកែសម្រួលនេះយ៉ាងយូរត្រឹមខែកុម្ភៈ ឆ្នាំ២០២៥
  • ដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយនីតិវិធី, លក្ខខណ្ឌតម្រូវ និងកម្មវិធីដែលបានកែសម្រួលរួចក្នុងខែមីនា
  • ធ្វើស្តង់ដានីយកម្ម និងឌីជីថលូបនីយកម្មឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០២៥។

២៧២៨

យ៉ាងណាមិញ តាមរយៈការកែលម្អនេះ SDF ជឿជាក់ថារោងចក្រសហគ្រាសគ្រប់កម្រិត (មីក្រូ, តូច, មធ្យម និងធំ) កាន់តែមានភាពងាយស្រួលក្នុងការទទួលបានការគាំទ្រពី SDF ដើម្បីអភិវឌ្ឍជំនាញបុគ្គលិករបស់ខ្លួនឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការអាជីវកម្ម និងរក្សាបានភាពប្រកួតប្រជែងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ចូលរួមជាមួយ SDF ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ "ជំនាញខ្ពស់ ចំណូលខ្ពស់" ៕

២៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia