តើមាសនឹងប្រែប្រួលបែបណាក្រោយត្រាំឡើងកាន់តែជាប្រធានាធិបតីម្ដងទៀត? នេះជាការលើកឡើងរបស់អ្នកជំនាញ
Toeuy HongJANUARY 21 202511 views

ទីផ្សារមាសអាចនឹងមានការប្រែប្រួលក្រោយពីលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីទី៤៧ជាលើកទី២។ ហើយបើយោងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាទីផ្សារមាសត្រូវបានគេរំពឹងថានឹងឡើងចំនួន៦% ក្នុងរយៈពេល៣ខែបន្ទាប់ពីលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតី។

 

ប្រភពដដែលបានឲ្យដឹងថាក្រុមហ៊ុន Hua Seng Heng Gold Futures ដែលជាក្រុមហ៊ុនរកស៊ីវិនិយោគលើមាសបានរំពឹងថាមាសអាចនឹងកើនឡើងក្នុងរយៈពេល៦ខែដំបូងនៃរដ្ឋាបាលរបស់លោកត្រាំ។ ក្នុងនោះដែរ ៣ខែដំបូងអាចនឹងកើនឡើង៦.៣៨% ហើយ៣ខែបន្ទាប់ទៀតអាចនឹងឡើនឡើង៣.៣%។

 

ក្រុមហ៊ុន Hua Seng Heng Gold Futures បានព្យាករថាមាសអាចនឹងឡើងថ្លៃក្រោយត្រាំឡើងកាន់តំណែងដោយផ្អែកលើទិន្នន័យពីមុនតដែលម្លៃមាសតែងតែប្រែប្រួលដោយសារតែភាពមិនច្បាស់លាស់នៃនយោបាយនិងការរំពឹងទុកនៃប្រធានាធិបតីអាណត្តិថ្មី។ ដូច្នេះតម្លៃមាសអាចនឹងកើនឡើងដោយសារភាពមិនច្បាស់លាស់នៃនយោបាយ។

 

ជាក់ស្ដែងកាលពីលោកត្រាំធ្វើជាប្រធានាធិបតីអាណ្ណត្តិទី១នៅឆ្នាំ២០១៧ដល់២០២១ ក្រុមអ្នកវិនិយោគមានការព្រួយបារម្ភពីភាពមិនច្បាស់លាស់នៃគោលនយោបាយនិងសេដ្ឋកិច្ច។ ចំពោះអាណត្តិនេះគេរំពឹងថាមាសអាចនឹងឡើងថ្លៃដោយសារតែគោលនយោបាយរបស់លោក Donald Trump៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia