កត្ដាទាំងនេះធ្វើ អេមីរ៉ាតអារ៉ាប់រួម កែប្រែខ្លួនពីប្រទេសវាលខ្សាច់រហោដ្ឋានទៅជាប្រទេសទំនើបបំផុត
Bunthoeun KoemOCTOBER 11 20249 views

កាលពីដើមឡើយប្រទេសអេមីរ៉ាត អារ៉ាប់រួម (United Arab Emirates (UAE)) គ្រាន់តែជាប្រទេសគ្រប់ដណ្ដប់ទៅដោយវាលខ្សាច់តែប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន៍ប្រទេសនេះមានការរីកចម្រើននិងទំនើបខ្លាំង រហូតក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបីនៅមជ្ឈិមបូព៌ា និងជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងតំបន់ដោយផ្អែកលើមូលដ្ឋានសម្រាប់មនុស្សម្នាក់ៗ។ ជាក់ស្ដែង GDP របស់ប្រទេសនេះនៅក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥០៩ ពាន់លានដុល្លារ។​ ក្នុងនោះដែរកត្តាកត្ដាសំខាន់ៗដែលធ្វើឲ្យប្រទេសវាយខ្សាច់មួយនេះប្រែក្លាយខ្លួនជាអ្នកមានបានមានដូចខាងក្រោម៖

 

Now and Then Dubai

 

​ ១. អំណោយផលពីធនធានធម្មជាតិ

 

តាមរយះគេហទំព័រ Britannica បានអោយដឹងថា​ ប្រេងត្រូវបានគេរកឃើញនៅទីក្រុង អាប៊ូដាប៊ី ក្នុងឆ្នាំ  ១៩៥៨​ ហើយចាប់ផ្តើមផលិតនៅទីក្រុងឌូបៃ នៅឆ្នាំ ១៩៦៩​ ។ មានអណ្តូងប្រេងនៅឆ្នេរសមុទ្រ Ḥaql Fatḥ, Fallah និង Rāshid ។  រដ្ឋាភិបាលនៃប្រទេសអេមីរ៉ាតនេះមានសិទ្ធិគ្រប់គ្រងលើក្រុមហ៊ុនផលិតប្រេងទាំងអស់។ ទីក្រុង អាប៊ូដាប៊ី ទទួលខុសត្រូវលើការផលិតប្រេងប្រហែល  ៩៥​ ភាគរយរបស់ប្រទេស ហើយការផលិតប្រេង និង ឧស្ម័នធម្មជាតិ បានរួមចំណែកប្រហែល ១/៣ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បើទោះបីជាវិស័យប្រេង និងឧស្ម័នផ្តល់ការងារត្រឹមតែផ្នែកតូចមួយនៃកម្លាំងពលកម្មក៏ដោយ។ ការផលិតនេះជួយផ្គង់ផ្គង់ក្នុងស្រុកព្រមទាំងនាំចេញផងដែរ។

 

ក្នុងឆ្នាំ ២០០៩ អេមីរ៉ាត់​ អារ៉ាប់រួម បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនថាមពលអគ្គិសនីកូរ៉េដើម្បីសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៤ នៅក្នុងប្រទេសនៅឆ្នាំ ២០២០។ ទីក្រុងអាប៊ូដាប៊ី និងទីក្រុងឌូបៃ ក៏បានចាប់ផ្តើមវិនិយោគលើថាមពលកកើតឡើងវិញផងដែរ ។ ក្នុងឆ្នាំ ២០១៣ រដ្ឋធានីអាប៊ូដាប៊ីបានបើករោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយរបស់ពិភពលោក ដែលជារោងចក្រថាមពលមានទំហំ ១០០ មេហ្គាវ៉ាត់ ដែលមានសមត្ថភាពផ្តល់ថាមពលដល់ផ្ទះ ២០,០០០ ខ្នង។ ដោយឡែករដ្ឋាភិបាលអារ៉ាប់ក៏បានផ្តោតសំខាន់វិនិយោគលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ផងដែរ។

 

. ការនាំចេញ

 

ការនាំចេញត្រូវបានគ្របដណ្ដប់ដោយ ប្រេងឥន្ធនៈ (ប្រេងឆៅ, ប្រេងចម្រេញ)​ និង ឧស្ម័នធម្មជាតិ ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរួមមាន ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងបណ្តាល ប្រទេសអឺរ៉ុបខាងលិច ។ ឆ្នាំ ២០២២​ ប្រទេសអារ៉ាបានជាប់ជាប្រទេសដែលនាំចេញប្រេងឆៅធំជាងគេរបស់ពិភពលោក។​នៅចន្លោះខែកក្កដា ឆ្នាំ 2023 និងខែកក្កដា ឆ្នាំ 2024 ការនាំចេញរបស់អារ៉ាប៊ីសាអូឌីតបានកើនឡើង SAR3.15B (3.47%) ពី SAR90.8B ទៅ SAR93.9B ខណៈដែលការនាំចូលកើនឡើង SAR6.04B (9.03%) ពី SAR66.9B ទៅ SAR72.9B ។

 

. ប្រព័ន្ធកែច្នៃ

 

ដូចគ្នានឹងប្រទេសដទៃដែរអារ៉ាប់បានពឹងផ្អែកលើ ​វិស័យទេសចរណ៍ សំណង់ និងសេវាកម្មហិរញ្ញវត្ថុព្រោះការកើនឡើងនៅក្នុងសេដ្ឋកិច្ចចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០​ ជាពិសេសនៅពេលដែលប្រទេសនេះបានព្យាយាមទាក់ទាញភ្ញៀវទេសចរ និងអាជីវកម្មបរទេស។ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងធុរកិច្ចរបស់ខ្លួន រដ្ឋាភិបាលបានលើកទឹកចិត្តដល់ គម្រោង ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ជាពិសេសការសាងសង់កន្លែងស្នាក់នៅ និងប្រព័ន្ធដឹកជញ្ជូន ដូចជាសណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន និងការពង្រីកព្រលានយន្តហោះ។ ជាក់ស្តែងនាពេលថ្មីៗ នេះយើងឃើញថាអារ៉ាប់បានសាងសង់អគារដ៏ប្រណិតជាច្រើនដូចជា(​Museum of The Future, Burj Khalifa) ដែលចាអគារពាណិជ្ជកម្ម​ និងកន្លែងកំសាន្តដើម្បីទាក់ទាញទេសចរណ៍។

 

យ៉ាងណាមិញអារ៉ាប់រួម បន្តផ្តោតលើការអភិវឌ្ឍទីតាំងរបស់ខ្លួនជាមជ្ឈមណ្ឌលសកលសម្រាប់អាជីវកម្ម និងហិរញ្ញវត្ថុ​ ។បន្តបញ្ជាក់អោយដឹងទៀតថាការប្ដេជ្ញាចិត្តរបស់ UAE ចំពោះកំណើនសេដ្ឋកិច្ចត្រូវបានបង្ហាញដោយកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទាក់ទាញការវិនិយោគ និងពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម អារ៉ាប់រួម បានក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ៕

 

Dubai+skyline

146

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia