នេះជាប្រាក់បំណាច់មុខងារមន្ត្រីនគរបាលជាតិ ដែលអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ
Bunthoeun KoemDECEMBER 31 20241.5 K views

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគរបាលជាតិ ដែលត្រូវអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។ យោងតាមអនុក្រឹត្យនោះ សម្រាប់ឆ្នាំថ្មី ២០២៥ មន្ដ្រីនគរបាលជាតិនឹងទទួលបានប្រាក់បំណាច់មុខងារដូចខាងក្រោម៖

 

១. អគ្គស្នងការ ទទួលបានប្រាក់បំណាច់មុខងារ ១ ៩៩០ ០០០ រៀល

២. អគ្គស្នងការរង ទទួលបានប្រាក់បំណាច់មុខងារ ១ ៦៤០ ០០០ រៀល

៣. ប្រធាននាយកដ្ឋាន ទទួលបានប្រាក់បំណាច់មុខងារ ១ ០២៥ ០០០ រៀល

៤. អនុប្រធាននាយកដ្ឋាន ទទួលបានប្រាក់បំណាច់មុខងារ ៩៥៥ ០០០ រៀល

៥. នាយការិយាល័យចំណុះនាយកដ្ឋាន ទទួលបានប្រាក់បំណាច់មុខងារ ៨៣២ ៥០០ រៀល

៦. នាយរងការិយាល័យចំណុះនាយកដ្ឋាន ទទួលបានប្រាក់បំណាច់មុខងារ ៧៦២ ៥០០ រៀល

៧. នាយផ្នែកចំណុះនាយកដ្ឋាន ទទួលបានប្រាក់បំណាច់មុខងារ ៧០២ ៥០០ រៀល

៨. នាយរងផ្នែកចំណុះនាយកដ្ឋាន ទទួលបានប្រាក់បំណាច់មុខងារ ៦៦២ ៥០០ រៀល

៩. នាយប៉ុស្ដិ៍នគបាលរដ្ឋបាល ទទួលបានប្រាក់បំណាច់មុខងារ ៦៤២ ៥០០ រៀល

១០ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទទួលបានប្រាក់បំណាច់មុខងារ ៦៣៧ ៥០០ រៀល

១១. នាយរងប៉ុស្ដិ៍នាយកដ្ឋាននគរបាលការពារ ទទួលបានប្រាក់បំណាច់មុខងារ ៦៣២ ៥០០ រៀល

១២. នាយក្រុមនគរបាលពន្លត់អគ្គីភ័យចំណុះនាយកដ្ឋាន ទទួលបានប្រាក់បំណាច់មុខងារ ៦២២ ៥០០ រៀល

១៣. នាយរងក្រុមនគរបាលពន្លត់អគ្គីភ័យចំណុះនាយកដ្ឋាន ទទួលបានប្រាក់បំណាច់មុខងារ ៦១៧ ៥០០ រៀល

១៤. នាយក្រុមនគរបាលការពារចំណុះរាជធានី ខេត្ដ ទទួលបានប្រាក់បំណាច់មុខងារ ៦១២ ៥០០ រៀល

១៥. នាយរងក្រុមនគរបាលការពារចំណុះរាជធានី ខេត្ដ ទទួលបានប្រាក់បំណាច់មុខងារ ៦០៧ ៥០០ រៀល

១៦. មន្ដ្រីនគរបាលជាតិ ទទួលបានប្រាក់បំណាច់មុខងារ ៦០២ ៥០០ រៀល៕

471754471 1161828158634374 9122060809385468612 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia