អបអរ! រាជរដ្ឋាភិបាល នឹងឧបត្ថម្ភជូនមន្រ្តីរាជការម្នាក់ ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យប្រពៃណីខ្មែរធំៗ២នេះ
ធី ស្រីល័ក្ខDECEMBER 31 2024383 views

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការម្នាក់ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នេះបើយោងតាមអនុក្រឹត្យចុះនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះ។

 

រាជរដ្ឋាភិបាល សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល និងពិធីបុណ្យភ្ជុំ ចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្រ្តីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្រ្តីនគរបាលជាតិកម្ពុជា មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្រ្តីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្រ្តីរាជការនៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ផងដែរ។

 

ក្នុងនោះក៏រាប់បញ្ចូលទាំងមន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកបណ្តែតដែលកំពុងបម្រើការងារនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្រ្តីរាជការស៊ីវិល អតីតយោធិននៃកងយោធពល ខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា។

 

លើសពីនេះ ចំពោះគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ក៏ត្រូវបានផ្ដល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងមួយគ្រួសារផងដែរ។

 

គូសបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្ដល់សម្រាប់ម្នាក់ៗ ឬមួយគ្រួសារតែមួយកន្លែងនិងមួយលើកប៉ុណ្ណោះ៕

474849

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia