ចេញមុខហើយ! អង្គការ យូណេស្កូចេញសេចក្ដីប្រកាស ជុំវិញប្រាសាទព្រះវិហារត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងពីកងទ័ពថៃ
Toeuy HongJULY 30 202512.4 K views

ក្រោយពីប្រាសាទព្រះវិហារដែលជាសម្បត្តិបេតុកភណ្ឌពិភពលោកត្រូវបានបំផ្លាញដោយកងទ័ពថៃផ្លោងគ្រាប់ជាច្រើនលើកច្រើនសារ ពេលនេះអង្គការ យូរណេស្កូបានចេញសេចក្ដីប្រកាសជុំវិញសម្បត្តិបេតុកភណ្ឌនៅប្រទេសកម្ពុជានៅប្រទេសថៃ។

តាមរយៈការចុះផ្សាយរបស់អង្គការយូណេស្កូនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៥នេះ អង្គការយូណេស្កូបានដាក់ចំណងជើងថា” ការការពារបេតិកភណ្ឌនៅប្រទេសកម្ពុជានិងប្រទេសថៃ៖ អង្គការយូណេស្កូត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជំនួយ

 អង្គការយូណេស្កូបានឲ្យដឹងទៀតថាជំហានដំបូងខ្លួនបានត្រួតពិនិត្យសម្បត្តិបេតិកភណ្ឌដោយប្រើប្រាស់រូបពីផ្ការណប ហើយតាមរយៈព័ត៌មានដែលប្រមូលបានពីរូបភាពផ្ការណបឃើញថាជម្លោះ(កម្ពុជា-ថៃ)បានបង្កការខូចខាត ដល់បេតិកភណ្ឌដោយរាប់បញ្ចូលទាំងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូផងដែរ។

អង្គការយូណេស្កូបានរំលឹកពីកាតព្វកិច្ចក៏ដូចជាការប្ដេជ្ញាចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យគោរពច្បាប់អន្តរជាតិជាពិសេសការពារសម្បត្តិបេតិកភណ្ឌវប្បធម៌និងសម្បតិ្តបេតិកភណ្ឌធម្មជាតិទាំងអស់គ្នា។

ជាចុងក្រោយអង្គការយូណេស្កូបានបញ្ជាក់ថាខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជំនួយបច្ចេកទេសដែលចាំបាច់ដើម្បីប្រាកដថាសម្បត្តិបេតិកភណ្ឌត្រូវបានការពារព្រមទាំងវាស់វែងនូវការបំផ្លិចបំផ្លាញក៏ដូចជាអនុវត្តការការពារណាមួយដែលចាំបាច់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia