លោក ដូណាល់​ ត្រាំ នឹងអញ្ជើញមកកាន់តំបន់អាស៊ាននៅក្នុងខែតុលាខាងមុខ
Bunthoeun KoemJULY 31 2025559 views

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយនៅថ្ងៃព្រហ្មស្បត្ដិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងចូលរួមកិច្ចប្រជុំកំពូលដ៏សំខាន់នៃប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងខែតុលាខាងមុខ។ នេះ​បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Korea Time។

5e4d221c B898 4400 9542 988da3f777d2

ថ្លែងទៅកាន់សភាម៉ាឡេស៊ី លោក Anwar បាននិយាយយ៉ាងដូច្នេះថា "ខ្ញុំមានឱកាសនិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ គាត់បានបញ្ជាក់ថាគាត់នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែតុលា"

លោក Anwar ក៏បានប្រាប់សមាជិកសភាដែរថា សម្រាប់កិច្ចព្រមព្រៀងពន្ធគយរវាងម៉ាឡេស៊ីជាមួយទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសនៅថ្ងៃសុក្រខាងមុខនេះផងដែរ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ គ្រោងនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ខាងមុខ។ កិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងក្លាយជាកិច្ចប្រជុំដ៏ធំបំផុតដែលមិនធ្លាប់មាន។ 

ក្រៅ​ពី​សហរដ្ឋ​អាមេរិក កិច្ចប្រជុំ​រយៈពេល​ 3 ​ថ្ងៃនេះ ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​កំពូល​មក​ពី​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា ព្រម​ទាំង​ប្រមុខរដ្ឋ​នៃ​ប្រជាជាតិ​អាស៊ាន​ផង​ដែរ៕

Dt Winner 1024x585

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia