ចុះបានច្រើនណាស់! ប្រទេស៤នេះនៅអាស៊ីទទួលបានការបញ្ចុះពន្ធបន្ថែមទៀត ខណៈអាមេរិកនឹងចាប់ផ្ដើមអនុវត្តន៍ពន្ធថ្មីស្អែកនេះ
Toeuy HongJULY 31 202512.7 K views

 ថ្ងៃស្អែកនេះជាថ្ងៃទី១ខែសីហាឆ្នាំល២០២៥ដែលជាថ្ងៃសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមអនុវត្តពន្ធនាំចូលនាំថ្មីសម្រាប់ប្រទេសជាច្រើនទូទាំងពិភពលោក។ នៅប្រហែល២ខែចុងក្រោយនេះប្រទេសមួយចំនួនបានចរចាដើម្បីបានការទម្លាក់ពន្ធបន្ថែម។

នៅក្នុងនោះដែរខាងក្រោមនេះជាប្រទេសចំនួន៤នៅអាស៊ីដែលចរចាឲ្យអាមេរិកសម្រេចទម្លាក់ពន្ធបន្ថែមទៀតខណៈពន្ធនាំចូលថ្មីនឹងត្រូវចូលជាធរមាននៅថ្ងៃស្អែក។ នេះបើយោងតាមការចុះផ្សាយរបស់CNA។  

១. ប្រទេសកូរ៉េខាងត្បូងទទួលបានការបញ្ចុះពន្ធពី២៥%មកត្រឹម១៥%

២. ប្រទេសជប៉ុនទទួលបានការបញ្ចុះពន្ធពីពី២៥មកត្រឹម១៥%

៣. ប្រទេសហ្វីលីពីទទួលបានការបញ្ចុះពន្ធពី២០% ត្រឹមមក១៩%

៤. ប្រទេសឥណ្ឌូនេស៊ីទទួលបានការបញ្ចុះពន្ធពី៣២មកត្រឹម១៩%  

គួរបញ្ជាក់ផងដែរថាសម្រាប់ប្រទេសថៃនិងប្រទេសកម្ពុជាយើង សហរដ្ឋអាមេរិកទើបយល់ព្រមធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ទាប់ពីប្រទេសទាំង២នេះអនុវត្តបទឈប់បាញ់យ៉ាងមានប្រសិទ្ធភាព។ យើងសង្ឃឹមថាកម្ពុជានឹងទទួលបានការបញ្ចុះពន្ធបន្ថែមទៀត៕

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia