ប្រុង.ប្រយ័ត្ន! នាយកដ្ឋានបច្ចេកវិទ្យា ប្រាប់ពីរបៀបមើលអាជីវកម្មអនឡាញក្លែងក្លាយ ដែលជនខិលខូចកំពុងធ្វើ
ធី ស្រីល័ក្ខJULY 31 2025446 views

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ បានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមជនខិលខូចដែលក្លែងបន្លំអត្តសញ្ញាណបុគ្គលជាម្ចាស់អាជីវកម្មតាមអនឡាញនៅលើបណ្តាញសង្គម ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ​​ តាមដំណាក់កាលដូចមានខាងក្រោមនេះ៖

១.បង្កើតគណនីបណ្តាញសង្គមក្លែងបន្លំ៖ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបង្កើតគណនី ឬផេកតាមបណ្តាញសង្គមនានា ដើម្បីរៀបចំគម្រោងឆបោកជនរងគ្រោះ។

២. ផ្សព្វផ្សាយលក់សេវាកម្មឬទំនិញក្លែងបន្លំ៖ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើវិធីសាស្រ្តឆបោកតាមប្រព័ន្ធអនឡាញមានដូចជា៖ ក្លែងបន្លំរូបភាពម្ចាស់អាជីវកម្ម,យករូបភាពទំនិញផ្សព្វផ្សាយលក់បន្ត,ក្លែងបន្លំរូបភាពវិចខ្ចប់ទំនិញ។

៣. លូងលោម និងឆបោកជនរងគ្រោះ៖ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់វិធីសាស្រ្តលូងលោមជនរងគ្រោះឱ្យផ្ទេរប្រាក់ចូលគណនីធនាគាររបស់ខ្លួនជាមុន ទើបប្រគល់អីវ៉ាន់តាមក្រោយនិងក្លែងប្លំរូបភាពវិកយបត្រទូទាត់ប្រាក់។

៤.ផ្តាច់ការទំនាក់ទំនងជាមួយជនរងគ្រោះ៖ បន្ទាប់ពីជនរងគ្រោះផ្ទេរប្រាក់រួចរាល់ហើយ ឧក្រិដ្ឋជនផ្តាច់ការទំនាក់ទំនងលុបការសន្ទនា ឬប្លុកគណនីជនរងគ្រោះចោលជាដើម។

៨

ជាមួយគ្នានោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមឱ្យប្រជាពលរដ្ឋ​ និងសាធារណជន ត្រូវពិនិត្យ និងចូលរួមអនុវត្តឱ្យបានច្បាស់លាស់លើចំនុចមួយចំនួនដូចខាងក្រោម៖

១. សូមត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើការបញ្ជារទិញ
២. សូមកុំទូទាត់ប្រាក់ជាមុន ប្រសិនបើលោកអ្នកមិនទាន់ទទួលបានទំនិញ
៣. សូមអញ្ជើញមកដាក់ពាក្យបណ្តឹង ឬរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា
៤. សូមចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា តាមរយៈធ្វើសេចក្តីរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកជួបប្រទះ និងសង្កេតឃើញជនសង្ស័យនៅតាមបណ្តាញសង្គមនានាផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia