ការឈ្លានពានរបស់កងទ័ពថៃ មកលើប្រទេសកម្ពុជា ត្រូវបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការអន្ដរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងបណ្ដាមេដឹកនាំប្រទេសមួយចំនួនទៀតឲ្យមានការឈប់បាញ់ដើម្បីឆ្ពោះទៅរកសន្ដិភាព។
បន្ទាប់ពីមានការផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ សហរដ្ឋអាមេរិកបានធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ដោយក្នុងកិច្ចប្រជុំនោះភាគីកម្ពុជានិងថៃ ក៏បានឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរ។ យ៉ាងណាក្រោយពីប្រទេសទាំងពីរឯកភាពហើយនោះ ថ្មីៗនេះលោក Donald Trump ក៏បានបញ្ចេញសារក៏មានអត្ថន័យមួយ។
បើយោងតាមការចេញផ្សាយដោយស្ថានទួតសហរដ្ឋអាមេរិកប្រចាំនៅឆ្នាំកម្ពុជានៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៥ ប្រធានាធិបតី Trump មានប្រសាសន៍ថា ៖ «ខ្ញុំរីករាយនឹងប្រកាសថា ប្រទេសទាំងពីរបានសម្រេចបទឈប់បាញ់ និងមានសន្តិភាព។ ការបញ្ចប់សង្គ្រាមនេះ យើងបានជួយជីវិតមនុស្សរាប់ពាន់នាក់» ។
សូមជម្រាបថា ជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ដោយក្នុងនោះកងទ័ពថៃគឺជាអ្នកចាប់ផ្ដើមផ្ទុះអាវុធមុន៕