កម្ពុជាទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ដថ្មីចំនួន ២ បន្ថែមទៀត ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបនឹងបានអនុម័តកាលពីខែសីហា ឆ្នាំ២០២៤កន្លងទៅ ដែលមានតម្លៃសរុបជិត ៧០០ លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែង។ យោងតាមរបាយការណ៍ពី CDC គម្រោងវិនិយោគបង្កើតរោចក្រទាំងពីរនោះមានទីតាំងដូចខាងក្រោម៖
១. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋ កិច្ចពិសេស យូ ប៊ី អី ស្នួល ខេត្ដពោធិ៍សាត់។ គម្រោងនេះមានទុនវិនិយោគ៤៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៩៥៩កន្លែង។
២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋ កិច្ចពិសេស ស៊ីន បាវិត ខេត្ដស្វាយរៀង។ គម្រោងនេះមានទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ១.៥០០កន្លែង។
ទាក់ទងនឹងវិស័យផលិតសំបកកង់រថយន្ដនេះដែរ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗកន្លងទៅនេះ រោងចក្រផលិតសំបកកង់រថយន្ដរបស់ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្រុកស្នួល តម្លៃជាង ១៣០ លានដុល្លារក៏ទើបនឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការផងដែរ៕