ការចូលរួមរបស់ Kulara Water ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមត្រូវបានទទួលកិត្តិយសជាថ្មីម្តងទៀត។ ក្រុមហ៊ុនដែលផលិតទឹករ៉ែធម្មជាតិ អូ គូលែន ដែលជាទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា ទើបតែឈ្នះពានរង្វាន់សហគ្រាសទទួលខុសត្រូវអាស៊ីឆ្នាំ 2022 (Asia Responsible Enterprise Awards 2022) ជាពីរប្រភេទដាច់ដោយឡែកពីគ្នាគឺ "ភាពជាអ្នកដឹកនាំបៃតង" (Green Leadership) និង "ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ" (Responsible Business Leadership)។
អូ គូលែន ទឹករ៉ែធម្មជាតិ: ផលិតផលបរិសុទ្ធ និង ជាម៉ាកដែលឈានមុខគេចាប់តាំងពីដាក់ដំណើរការម៉ាក អូ គូលែន ក្នុងឆ្នាំ២០១៣មក ក្រុមការងារ Kulara Water ក៏ដូចជា DKSH (ដែលទទួលបន្ទុកធ្វើទីផ្សារ និងចែកចាយទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា) ចែករំលែកនូវមោទនភាពធំមួយជាមួយគ្នា គឺការដែលមានលទ្ធភាពផ្តល់នូវទឹករ៉ែធម្មជាតិ ដែលបំពេញតាមស្តង់ដារគុណភាពអន្តរជាតិខ្ពស់បំផុត ទឹករ៉ែធម្មជាតិដែលជាផលិតក្នុងស្រុក ដែលមានតុល្យភាពសារធាតុរ៉ែសំខាន់ៗ និងមានប្រយោជន៍សម្រាប់សុខភាព។
ការតាំងចិត្តធានាអោយបាននូ
អូ គូលែន បានឈរជើងយ៉ាងឆាប់រហ័សក្នុងចំណោមម៉ាកយីហោអន្តរជាតិដ៏ធំបំផុត ដោយសារគំរូអភិបាលកិច្ចដ៏ល្អឯក និង គោលការណ៍ដឹកនាំបែបរីកចំរើនរួមគ្នារបស់ខ្លួន។ នាំមុខនៅក្នុងទីផ្សារទឹករ៉ែធម្មជាតិ ក្រុមហ៊ុន Kulara Water បន្តកំណើនរបស់ខ្លួនដោយផ្អែកលើ នូវនុវត្តភាព និង ទំនួលខុសត្រូវសង្គមជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍន៍។ ក្រុមការងារ Kulara Water បានប្តេជ្ញាចិត្តក្នុងការបន្តជារៀងរាល់ថ្ងៃនូវមហិច្ឆតាដ៏រឹងមាំក្នុងការ "បង្កើត និង ជួយ" របស់លោក Bernard Forey ស្ថាបនិកក្រុមហ៊ុន និងក្រុមហ៊ុនធំៗផ្សេងទៀតនៅជុំវិញពិភពលោក (MTI នៅក្នុងប្រទេសឥណ្ឌូនេស៊ី La Vie នៅវៀតណាម MyCare និង Eva នៅមីយ៉ាន់ម៉ា។ល។)
ការប្តេជ្ញាចិត្តរបស់លោក Bernard Forey ចំពោះពិភពលោកដែលកាន់តែមានភាពសមធម៌ និង សាមគ្គីភាព ត្រូវបានផ្តល់រង្វាន់ជាលើកដំបូងកាលពីជាង 40 ឆ្នាំមុនដោយប្រធានាធិបតីបារាំង Valéry Giscard d'Estaing (បានផ្តល់គ្រឿងឥស្សរិយយសក្នុងឆ្នាំ 1977) ។ ចំណែកក្រុមហ៊ុន Kulara Water វិញក៏បានទទួលពានរង្វាន់ Eurocham CSR Grand Prix ក្នុងឆ្នាំ 2019 ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែរ។ តាមរយៈរង្វាន់នេះ គណៈមេប្រយោគបានផ្តល់កិត្តិយសដល់យុទ្ធសាស្ត្រអាជីវកម្មឯករបស់ Kulara Water ក៏ដូចជាភាពលេចធ្លោនៃវិធីសាស្រ្តសកលរបស់ក្រុមហ៊ុន ដែលរួមបញ្ចូលគ្នានូវការរីកចម្រើនប្រកបដោយសមត្ថភាព។ Kulara Water ក៏ទទួលបានពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ីក្នុងឆ្នាំ 2020 (Asia Responsible Awards 2020) ក្នុងប្រភេទ "ការវិនិយោគលើមនុស្ស" (Investment in people) សម្រាប់រាល់គំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការជួយដល់ការអភិវឌ្ឍន៍មូលដ្ឋាន។
តាំងពីឆ្នាំ 2018មក ដើមឈើ
ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវសង្គម ជាបេះដូងនៃគំរូកំណើនរបស់ Kulara Water វិធីសាស្រ្តរួម ក៏ដូចជាវត្តុបំណង និង គោលការណ៍ដឹកនាំ របស់ Kulara Water នៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តអាជីវកម្ម និង CSR បាន រួមបញ្ចូលមូលដ្ឋានទាំង៣ នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និង ឆ្លើយតបទៅនឹងបញ្ហាប្រឈមប្រទាក់គ្នានានា។ វាក៏ឆ្លើយតបផងដែរ ដោយស្ម័គ្រចិត្ត ចំពោះគោលដៅអទិភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើនដែលកំណត់ដោយអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០។ ចាប់តាំងពី បង្កើតក្រុមហ៊ុនក្នុងឆ្នាំ ២០០៩ Kulara Water ទទួលបានលទ្ធផលជាក់ស្តែងជាច្រើនទាក់ទងនឹងការច្នៃប្រឌិត ការបង្កើតគុណតម្លៃ គុណភាព ភាពជាអ្នកដឹកនាំ ឧត្តមភាព អភិបាលកិច្ចសាជីវកម្ម គោលនយោបាយប្រាក់ឈ្នួលត្រឹមត្រូវ គោលនយោបាយការងារចល័តផ្ទៃក្នុង គោលនយោបាយជ្រើសរើសបុគ្គលិកចម្រុះនិងមិនរើសអើង ការការពារ និងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និង ការអភិវឌ្ឍន៍មូលដ្ឋាន។
នៅឆ្នាំនេះ ក្រុមការងារ Kul
ពានរង្វាន់អន្តរជាតិថ្មីចំនួនពីរសម្រាប់ Kulara Water គំនិតផ្តួចផ្តើមជារួមរបស់ Kulara Water ទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម ត្រូវបានផ្តល់រង្វាន់ម្តងទៀតនៅថ្ងៃទី២១ខែកក្កដានេះ។ ក្រុមហ៊ុនទើបតែទទួលបានពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ី (Asia Responsible Enterprise Awards) ក្នុងពីរប្រភេទផ្សេងគ្នាគឺ "ភាពជាអ្នកដឹកនាំបៃតង" (Green Leadership) និង "ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ" (Responsible Business Leadership)។
ដាក់ដំណើរការតាំងពីថ្ងៃទី 3
រង្វាន់ AREA "ភាពជាអ្នកដឹកនាំបៃតង" ផ្តល់រង្វាន់ជាពិសេសដល់កម្មវិធីខ្នាតធំចំនួនពីរដែលធ្វើឡើងដោយ Kulara Water គឺកម្មវិធីសម្រាប់ដាំដើមឈើឡើងវិញ ការដាំឡើងវិញនូវប្រភេទដើមឈើដែលគំរាមកំហែងនឹងការផុតពូជ (ចាប់ផ្តើមនៅឆ្នាំ ២០១៨ នៅតំបន់ភ្នំគូលែន សហការជាមួយអង្គការមូលនិធិបុរាណវិទ្យា និង អភិវឌ្ឍន៍) និង ដោយសារការចាប់ដៃគូឈានមុខគេទីពីរជាមួយក្រុមហ៊ុន TotalEnergies ក្នុងការផ្លាស់ប្តូរថាមពលដោយជោគជ័យ។
អ្នកឈ្នះរង្វាន់ AREA ក្នុ
ជាមួយគ្នានេះដែរ រង្វាន់ "ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ" របស់ AREA ផ្តល់កិត្តិយសដល់ដំណើរជីវិតអាជីពដែលមានការប្តេជ្ញាចិត្តរបស់ បណ្ឌិត Jacques Marcille នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Kulara Water រួមជាមួយគ្នានិងលោក Bernard Forey ដែរ ។ នៅឆ្នាំនេះ មានតែអ្នកដឹកនាំធុរកិច្ចចំនួនបីនាក់ប៉ុណ្ណោះនៅទូទាំងអាស៊ីដែលបានឈ្នះពានរង្វាន់នេះ សម្រាប់ការលះបង់ ការតស៊ូរបស់ពួកគេក្នុងការការពារ និង លើកកម្ពស់សហគ្រិនភាពប្រកបដោយការទទួលខុសត្រូវ។ អ្នកឈ្នះរួមមាន លោក Hong-Tu Tsai ប្រធានក្រុមហ៊ុន Cathay Financial Holding (ស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅតៃវ៉ាន់) លោក Joseph Huang ប្រធានធនាគារ E-Sun Commercial (ធនាគារដែលរីកចម្រើនលឿនបំផុតនៅតៃវ៉ាន់) និងលោកបណ្ឌិត Dr. Jacques Marcille នាយកគ្រប់គ្រងនៃ Kulara Water / Eau Kulen (ទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា)។
អំពី អូ គូលែន
ម៉ាក អូ គូលែន ដែលជាទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជាដែលទាញយកប្រភពរបស់វាពីភ្នំដ៏ពិសិដ្ឋបំផុតរបស់ប្រទេសកម្ពុជាត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៣។ ការងារជាង ១៦០ (ដោយផ្ទាល់ និង ដោយប្រយោល) ត្រូវបានបង្កើតឡើងចាប់តាំងពីការបើកដំណើរការ។ ភាពជោគជ័យនៃម៉ាកលេខ១ក្នុងប្រទេសកម្ពុជានៅលើទីផ្សារទឹករ៉ែធម្មជាតិនេះគឺមានទាំងលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និង មនុស្ស ក្នុងពេលតែមួយ។ វាបង្ហាញថាការអនុវត្តអាជីវកម្មត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងឧត្តមភាព ទំនួលខុសត្រូវសង្គម និង សមធម៌ ហើយមានបំណងជំរុញអ្នកដើរតួក្នុងតំបន់ផ្សេងទៀតអោយអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព ដើម្បីផ្តល់ជាប្រយោជន៍ដល់មនុស្សជាតិចំនួនច្រើនបំផុត។
អំពីកម្មវិធីដាំដើមឈើឡើងវិញ និងការដាំឡើងវិញនូវប្រភេទដើមឈើដែលគំរាមកំហែងនឹងការផុតពូជរបស់ Kulara Water
បានចាប់ផ្តើមនៅឆ្នាំ ២០១៨ ដោយសារភាពជាដៃគូឈានមុខគេជាមួយអង្គការមូលនិធិបុរាណវិទ្យា និង អភិវឌ្ឍន៍ (ADF) កម្មវិធីដ៏មានមហិច្ឆិតារបស់ Kulara Water នេះបានធ្វើការដាំដើមឈើកម្របានជិត ១០៣០០០ ដើម ក្នុងរយៈពេលតិចជាង ៤ឆ្នាំ (៩១៣៦ ដើមលើដី ៤០,៥ ហិកតា ក្នុងតំបន់អភិរក្សរបស់ Kulara Water និង ដើមឈើចំនួន ៩២.៩៣៥ដើមក្នុងឧទ្យានជាតិភ្នំគូលែន)។ កម្មវិធីនេះបានរួមបញ្ចូលផងដែរនូវសកម្មភាពលើកកម្ពស់ការយល់ដឹងដល់យុវជនជំនាន់ក្រោយអំពីការការពារបរិស្ថាន និងធនធានធម្មជាតិ ដោយមានការចូលរួមពីកុមារជិត ៦០០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ ព្រមទាំងលោកគ្រូ អ្នកគ្រូចំនួន ២០នាក់ និង បានផ្តល់ជាប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៤៣០គ្រួសារ និង អ្នកភូមិចំនួន ២.១០០នាក់នៅតំបន់ភ្នំគូលែនផងដែរ។
អំពីការផ្លាស់ប្តូរថាមពលរបស់ Kulara Water
ដោយការសហប្រតិបត្តិការឈានមុខ ជាមួយក្រុមហ៊ុន TotalEnergies ក្រុមហ៊ុន Kulara Water (អូ គូលែន) កំពុងវិវឌ្ឍន៍ខ្លួនទៅអនាគតជាមួយនឹងមហិច្ឆតាជាថ្មីទាក់ទងនិងស្វ័យភាពថាមពល ការកាត់បន្ថយដានកាបូន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទំនួលខុសត្រូវសង្គម និងកំណើនក្រុមហ៊ុន។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនទៅកាន់គោលដៅនៃកំណើនប្រកបដោយនិរន្តរភាព ទើបតែបានបំពាក់រោងចក្រផលិតទឹករ៉ែធម្មជាតិរបស់ខ្លួននៅជើងភ្នំគូលែនជាមួយនឹងប្រព័ន្ធព្រះអាទិត្យកូនកាត់ដែលធានានូវឯករាជ្យភាពថាមពលរបស់ខ្លួន។ ប្រព័ន្ធប្រកបដោយភាពច្នៃប្រឌិតនេះ ដែលត្រូវបានរចនា ដំឡើង និងដំណើរការដោយក្រុមហ៊ុនTotalEnergies គឺជាប្រព័ន្ធដំបូងគេក្នុងប្រទេសកម្ពុជា។
បន្ទះស្រូបពន្លឺព្រះអាទិត្យជិត ៦៥០០ m2 ត្រូវបានដំឡើង សម្រាប់សមត្ថភាពផលិតថាមពលបៃតងសរុប ៦៥០ kWp នៅនឹងកន្លែង។ កសិដ្ឋានបន្ទះស្រូបពន្លឺព្រះអាទិត្យក៏ត្រូវបានភ្ជាប់ទៅប្រព័ន្ធអាគុយផ្ទុកថាមពល ៨៩៦ kW ផងដែរ។ ប្រព័ន្ធនេះដំណើរការតាំងពីខែមករា ឆ្នាំ ២០២២ មកម្លោះ ហើយអាចបំពេញតម្រូវការនៃរោងចក្រផលិតទឹករ៉ែធម្មជាតិ Kulara ដោយផ្តល់ថាមពលជាបន្ត។ ថាមពលពន្លឺព្រះអាទិត្យដែលផលិតបានទាំងស្អាត និង អាចកកើតឡើងវិញ ត្រូវបានប្រើនៅពេលថ្ងៃ។ ថាមពលដែលផលិតលើស ត្រូវបានរក្សាទុកក្នុងអាគុយដើម្បីបំពេញតម្រូវការរបស់រោងចក្រមួយផ្នែកធំដែលដំណើរការសំរាប់បីវេន ពោលគឺ២៤ម៉ោងក្នុងមួយថ្ងៃ។
អំពីលោកបណ្ឌិត Dr. Jacques Marcille នាយកគ្រប់គ្រងក្រុមហ៊ុន Kulara Water
តាំងពីការចាប់ផ្តើមរបស់គាត់ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ បណ្ឌិត Dr. Jacques Marcille តែងតែប្រើភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សម្រាប់ការប្រកួតប្រជែង និង កំណើន។ ឥឡូវនេះមានអាយុ ៧៧ឆ្នាំហើយ នៅតែសកម្ម អ្នកដឹកនាំអាជីវកម្មរូបនេះបានបង្ហាញក្នុងរយៈពេល៥ទសវត្សរ៍ចុងក្រោយនេះអំពីសារៈសំខាន់នៃការដាក់យុទ្ធសាស្ត្រអនុវត្តរួមគ្នា ផ្សំគ្នារវាងជំនាញ ចក្ខុវិស័យ និងភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និងសមធម៌ ដើម្បីបន្តបង្កើតថ្មី និង ច្នៃប្រឌិត។ អ្នកត្រួសត្រាយផ្លូវនៃការអនុវត្តប្រកបដោយនិរន្តរភាព ដូចគ្នាជាមួយលោក Bernard Forey ដែរ (ស្ថាបនិកក្រុមហ៊ុន Kulara Water), Dr. Jacques Marcille ជឿជាក់យ៉ាងមុតមាំថា ការមានទស្សនៈវិស័យមិនគ្រប់គ្រាន់ដើម្បីជោគជ័យនោះទេ។ ដើម្បីឆ្ពោះទៅមុខ និង ភាពជោគជ័យ វាសំខាន់ត្រូវចេះហ៊ុំព័ទ្ធខ្លួនអ្នកជាមួយនឹងមនុស្សមានសមត្ថភាព ដើម្បីផ្តល់នូវការឆ្លើយតបដ៏ត្រឹមត្រូវ ចំពោះបញ្ហាប្រឈមសេដ្ឋកិច្ច សង្គម និងបរិស្ថានជាច្រើនដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ។
អំពីពានរង្វាន់សហគ្រាសទទួលខុសត្រូវអាស៊ី
ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ី (AREA Awards) បាននិងកំពុងផ្តល់កិត្តិយសដល់ការអនុវត្តល្អបំផុតរបស់ក្រុមហ៊ុននៅទ្វីបអាស៊ីទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ តាមរយៈពានរង្វាន់ ៨ ប្រភេទផ្សេងគ្នា ("ភាពជាអ្នកដឹកនាំបៃតង Green Leadership", "ការពង្រឹងសង្គម Social Empowerment", "ការលើកកម្ពស់សុខភាព Health Promotion", "ការវិនិយោគលើមនុស្ស Investment in People", "អភិបាលកិច្ចសាជីវកម្ម Corporate Governance", "ភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរង្វង់ Circular Economy Leadership", "របាយការណ៍ស្តីពីនិរន្តរភាពសាជីវកម្ម Corporate Sustainability Reporting" និង "ភាពជាអ្នកដឹកនាំអាជីវកម្មដែលមានទំនួលខុសត្រូវ Responsible Business Leadership")។ ពានរង្វាន់ AREA ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ភាពជាសហគ្រិនដែលមានទំនួលខុសត្រូវ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមក្នុងទំនួលខុសត្រូវរបស់ពួកគេ។ ការប្រគល់ពានរង្វាន់ AREA គឺផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៦៖ បរិស្ថាន ការអនុវត្តដោយសមភាព សុខភាព ភាពជាអ្នកដឹកនាំ ភាពមិនរើសអើង និង ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។
Press Contact:
Nimith CHHENG (Globalstream Agency)
nimith.chheng@gmail.com - +855 11 648 174 - +855 10 648 174