រថយន្ដ Ford ២ ម៉ូឌែលនេះនឹងត្រូវដំឡើងនៅខ្មែរមុនគេ ខណៈដែលរោងចក្រដំឡើងនឹងបើកសម្ពោធក្នុងខែនេះ
Bunthoeun KoemJUNE 14 20224.2 K views

ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា កាលពីពេលកន្លងទៅក្រុមហ៊ុន RMA Cambodia បានបោះទុននិយោគចំនួន ២១ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រដំឡើងរថយន្ដយីហោដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Ford ដាក់លក់នៅស្រុកខ្មែរ។ ដោយទីតាំងវិនិយោគត្រូវបានធ្វើឡើងនៅ ភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ហើយតាមពីរដ្ឋបាលខេត្ដរោងចក្រនេះអាចនឹងដំណើរការនៅក្នុងខែមិថុនានេះតែម្ដង។

តាមការបញ្ជាក់ពី សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅពេលបើកដំណើរការ រោងចក្រដំឡើងរថយន្ត Ford ថ្មីនេះ នឹងផ្តោតសំខាន់លើការដំឡើងរថយន្ត ២ ម៉ូឌែលនៅជំហានដំបូងនោះគឺ រថយន្ត Ford Ranger និង Ford Everest ហើយរោងចក្រអាចមានសមត្ថភាពតំឡើងរថយន្តពីចន្លោះ ៤៥០០ ទៅ ៦០០០ គ្រឿងក្នុងមួយឆ្នាំ និងតាមការប៉ាន់ស្មានអាចបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៥០០ កន្លែង ផងដែរ។

សូមជម្រាបផងដែរថា ក្រៅរោងចក្រដំឡើងរថយន្ដ Ford កម្ពុជាក៏មានរោងចក្រដំឡើងរថយន្ដល្បីៗផ្សេងទៀតផងដែរ ដូចជា ក្រុមហ៊ុន Hyundai មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្ដកោះកុង ក្រុមហ៊ុន DAEHAN មានទីតាំងនៅក្រុងបាវិត ខេត្ដស្វាយរៀង។ ហើយថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន K (CAMBODIA) CO., LTD ក៏បានវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត ISUZU មានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង៕

អត្ថបទ៖ កឹម ប៊ុនធឿន

1652401707194

250906666 3016525685324625 6369139838236394979 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia