ចង់កាត់វីដេអូខ្លួនឯងស្រួលៗ! កម្មវិធីចំនួន៣នេះ កាត់វីដេអូលើទូរស័ព្ទដៃ មិនជាប់ពាណិជ្ជកម្មច្រើន
Ping Chou EngFEBRUARY 18 2025209 views

ការប្រើប្រាស់កម្មវិធីកាត់តវីដេអូតាមទូរស័ព្ទដៃនាពេលបច្ចុប្បន្ននេះ មានភាពងាយស្រួល លឿនរហ័ស​ និងមានមុខងារដែលអាចប្រើប្រាស់សម្បូរបែប បើធៀបនឹងការប្រើប្រាស់កុំព្យូទ័រ។ ប៉ុន្តែការជាប់ពាណិជ្ជកម្មច្រើនបានធ្វើឱ្យអ្នកប្រើប្រាស់ត្រូវចំណាយពេលយូរដើម្បីរង់ចាំ ក្នុងការកាត់វីដេអូឱ្យលឿនតាមចិត្តចង់បាន។

 

យ៉ាងណាមិញខាងកម្មវិធីកាត់តវីដេអូលើទូរស័ព្ទដៃ​ចំនួន៣  ល្អបំផុតសម្រាប់អ្នកមិនចង់ជាប់ពាណិជ្ជកម្មច្រើន ហើយចង់បង់ប្រាក់សេវាកម្មដើម្បីប្រើ។

 

១. Adobe Premiere​ Rush៖ គឺជាកម្មវិធីកាត់និងកែវីដេអូដ៏ពេញនិយមមួយសម្រាប់ប្រើប្រាស់ ទាំងលើកុំព្យូទ័រនិងទូរស័ព្ទចល័តដែលមិនសូវមានពាណិជ្ជកម្មច្រើន។ កម្មវិធីនេះក៏មានភាពងាយស្រួល សម្រាប់អ្នកចាប់ផ្តើមដំបូង និងឥតគិតថ្លៃក្នុងការទាញយក តែប្រសិនបើលោកអ្នកចង់ប្រើប្រាស់កម្រិតខ្ពស់ដោយមិនមានពាណិជ្ជកម្មសោះនោះ អាច​បង់លុយប្រើបាន។

 

២. Canva៖ គឺជាកម្មវិធីពេញនិយមសម្រាប់កាត់វីដេអូផងនិងឌីហ្សាញវីដេអូផង​ ដែលអាចប្រើបានទាំងលើទូរស័ព្ទចល័តនិងកុំព្យូទ័រ ហើយមិនសូវមានពាណិជ្ជកម្មច្រើន។ កម្មវិធីនេះក៏មានភាពងាយស្រួល សម្រាប់អ្នកចាប់ផ្តើមដំបូង និងឥតគិតថ្លៃក្នុងការទាញយកដែរ តែប្រសិនបើលោកអ្នកចង់ប្រើប្រាស់កម្រិតខ្ពស់ មានមុខងារច្រមុះដោយមិនមានពាណិជ្ជកម្មសោះនោះ អាច​បង់លុយប្រើបានដូចគ្នា។

 

៣. VN Video Editor៖ គឺជាកម្មវិធីមួយស្រដៀងគ្នាទៅនឹង CapCut ដែរ តែវាមានលក្ខណៈពិសេសជាមួយនឹងមុខងារមិនស្មុគស្មាញ សម្រាប់អ្នកចាប់ផ្តើមដំបូង។ កម្មវិធីនេះមិនលោតពាណិជ្ជកម្មច្រើននោះទេ ហើយក៏អាចលុប Logo App ចេញដែរ តែប្រសិនបើលោកអ្នកចង់ប្រើប្រាស់កម្រិតខ្ពស់ មានមុខងារច្រមុះដោយមិនមានពាណិជ្ជកម្មសោះនោះ អាចជាវ​គម្រោង​បង់លុយសម្រាប់ប្រើប្រាស់។

 

គួរបញ្ជាក់ផងដែរថាកម្មវិធីកាត់វីដេអូចំនួន៣ខាងលើនេះ មិនតម្រូវឱ្យបង់ប្រាក់ដើម្បីប្រើនោះទេ​សម្រាប់ការប្រើប្រាស់នោះទេ ពោលគឺប្រើហ្រ្វី ប៉ុន្តែប្រសិនបើលោកអ្នកចង់ប្រើប្រាស់ ដោយមិនលោតពាណិជកម្មសោះនោះ អាចបង់លុយប្រើគម្រោងកម្រិតខ្ពស់បាន៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia