នេះជាដំណឹងដ៏ល្អមួយ សម្រាប់ប្រជាជនកម្ពុជាខណៈនាពេលថ្មីៗនេះមានសមាគមធុរកិច្ចចំណាស់ជាងគេនៅអូស្រ្តាលី បានសម្លឹងឃើញវិស័យធំៗ៤នៅកម្ពុជាដោយបានបង្ហាញចំណាប់អារម្មណ៍ចង់មកវិនិយោគផងដែរ។
ជាក់ស្តែង កាលពីកន្លងទៅនេះលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជួបជាមួយសមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales ដែលជាសមាគមធុរកិច្ចចំណាស់ជាងគេនៅអូស្ត្រាលីនិងមានសមាជិកជាង ១០០,០០០នាក់ ដើម្បីពិភាក្សាការងារនិងពិនិត្យកាលានុវត្តភាពក្នុងការចាប់ដៃគូវិនិយោគនៅកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ សមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យដែលមានសក្តានុពលជាច្រើនដូចជា ពាណិជ្ជកម្ម រ៉ែ កំពង់ផែ បច្ចេកវិទ្យាកសិកម្ម ជាដើមដោយបានបង្ហាញភាពរីករាយនិងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ជាមួយវិស័យឯកជនកម្ពុជាផងដែរ៕