មិនឯកាទៀតទេ ពេលនេះផ្លូវធំៗ ២ កំពុងត្រូវបានសាងសង់ភ្ជាប់ជាមួយផ្លូវ ៦០ ម៉ែត្រ
Srey NuthJULY 21 20232 K views

ពេលនេះមហាវិថីសម្ដេច ហ៊ុន សែន ឬផ្លូវ៦០ ម៉ែត្រ លែងឯកកាហើយ ហើយបងប្អូននឹងធ្វើដំណើរកាន់តែងាយស្រួលជាងមុន ខណៈពេលនេះមហាវិថី និងផ្លូវធំៗចំនួន២ ខ្សែរទៀតកំពុងសាងសង់ដើម្បីតភ្ជាប់ផ្លូវ៦០ម៉ែត្រផងដែរ។ ដោយផ្លូវទាំង២ ខ្សែរនោះរួមមាន៖ មហាវិថី ឈុន គង់ និង ផ្លូវតភ្ជាប់ទៅព្រលានយន្ដហោះតេជោក្រុងតាខ្មៅ។

១. មហាវិថី ឈុន គង់

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះក្រុមហ៊ុន ING Holdings Co., Ltd. បានប្រកាសបើការដ្ឋានសាងសង់មហាវិថីមួយនេះជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

មហាវិថី ឈុន គង់ នេះគឺស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង ៤.០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ៣០ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។

តាមការបញ្ជាក់ពីក្រុមហ៊ុន មហាវិថីដ៏សំខាន់មួយនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ ២០២៤ខាងមុខ។

3d9b73a2 2316 496d A5b0 960f8e09a216

២.ផ្លូវតភ្ជាប់ទៅព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ

ផ្លូវថ្មីនេះត្រូវបានសាងសង់តភ្ជាប់ពីមហាវិថីសម្ដេច ហ៊ុន សែន តភ្ជាប់ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ដែលមានទទឹងផ្លូវ ៦០ មែន និងបណ្ដាយ ១៣.៥ គីឡូម៉ែត្រ។ តាមការបញ្ជាក់ពីឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋ លេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា គិតមកដល់ពេលនេះគម្រោងផ្លូវថ្មីនេះសម្រេចបានចំនួន ៤៦ ភាគរយហើយ។

សូមជម្រាបថា គម្រោងផ្លូវថ្មីនេះគឺសាងសង់ឡើងដើម្បីទុកសម្រួលដល់ធ្វើដំណើររបស់ភ្ញៀវទេសចរណ៍នៅព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ មានទីតាំងស្ថិតនៅខេត្ត កណ្តាល និងមានចម្ងាយ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខណៈគម្រោងព្រលានយន្ដហោះថ្មីនេះ ក៏ត្រៀមនឹងបើកដំណើរការនៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

4859e8ac F33a 4f18 8b6e F1e9d4ee29d8

អត្ថបទដោយ៖ ឌឿក ស្រីនុត

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia