ចេញមកហើយ! រថយន្តតាក់ស៊ីអគ្គិសនីទំនើបដំបូងគេនៅកម្ពុជាត្រូវបានដាក់ដំណើរការដោយក្រុមហ៊ុន Move ថែមទាំងមានប្រូម៉ូសិនពិសេសសម្រាប់អតិថិជនពេញមួយសប្ដាហ៍ទៀតផង
Hang ChhenglyJANUARY 20 2025

 ថ្ងៃទី 20 ខែមករា ឆ្នាំ2025​ នេះក្រុមហ៊ុន Move ដែលជាក្រុមហ៊ុនបម្រើសេវាកម្មដឹកអ្នកដំណើរដ៏ទំនើបនិងសម្បូរបែបនៅកម្ពុជាបានដាក់ដំណើរការជាផ្លូវការរថយន្តអគ្គិសនីទំនើបឲ្យអតិថិជនរបស់ខ្លួនបានប្រើប្រាស់ជាមួយការផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលចង់សាកល្បងកក់ជិះរថយន្តតាក់សុីអគ្គិសនីដ៏ទំនើបប្រភេទនេះ ដោយអតិថិជនម្នាក់នឹងទទួលបានការបញ្ចុះតម្លៃ 50% ចំនួន 5ដងរហូតដល់ 8,000រៀល ពេលដែលអតិថិជនកក់ការធ្វើដំណើរជាមួយប្រភេទរថយន្ត MoveClassic ដោយប្រើប្រូម៉ូកូដ៖ NEWCLASSIC ចាប់ពីថ្ងៃទី20 ដល់ថ្ងៃទី26 ខែមករា ឆ្នាំ2025 (លក្ខខណ្ឌត្រូវបានអនុវត្ត)។

4.move

គួរបញ្ជាក់ផងដែរថារថយន្តតាក់សុីអគ្គិសនីដែលទើបនឹងដាក់ដំណើរការនេះគឺជាប្រភេទ BYD-Qin L ដែលបំពាក់ជាមួយបច្ចេកវិទ្យា DMI​​ ជំនាន់ទី5​ ហើយរថយន្តនេះមានរូបរៀងស្អាត ប្រណិត ស្ងាត់ល្អ កន្លែងអង្កុយទូលាយ ហើយក្រុមហ៊ុនក៏បានបន្ថែមទឹកសុទ្ធ ក្រដាសជូមាត់និង ផ្សែងបន្សុទ្ធខ្យល់ក្នុងរថយន្តដែលផ្ដល់ជូននូវផាសុខភាពខ្ពស់ដល់អតិថិជន។​ ហើយរថយន្តនេះក៏ជាកម្មសិទ្ធផ្ដាច់មុខរបស់ក្រុមហ៊ុនផ្ទាល់ ព្រមទាំងអ្នកបើកបរ ក៏ជាបុគ្គលិកពេញសិទ្ធរបស់ក្រុមហ៊ុនដែលសុទ្ធតែជាអ្នកមាន ជំនាញ វិជ្ជាជីវៈច្បាស់លាស់ដោយទទួលបានការបណ្តុះបណ្តាលពីក្រុមហ៊ុនផ្ទាល់ដើម្បីផ្ដល់ជូននូវសេវាកម្មដ៏ល្អជូនអតិថិជន។1.move

ការដាក់ដំណើរការនេះក៏ជាការបើកទៅព័រថ្មីនៃការអភិវិវឌ្ឍន៍ទីផ្សារដឹកអ្នកដំណើរក្នុងប្រទេសយើងឲ្យកាន់តែរីកចម្រើនប្រសើរឡើងដោយផ្ដោតលើការថែរក្សាបរិស្ថាន​ ​(Move to Green) ការកាត់បន្ថយផ្សែងពុលក្នុងប្រទេសដោយកាត់បន្ថយការប្រើប្រាស់សាំងមកប្រើប្រាស់ថាមពលអគ្គិសនី ​និងដើម្បីដើរឲ្យទាន់សម័យកាលបច្ចេកវិទ្យាផងដែរ។ ហើយនេះគ្រាន់តែជាយានយន្តពិសេសមួយក្នុងចំណោមយានយន្តជាច្រើននៅក្នុងអេប Move ដោយរថយន្តប្រភេទនេះស្ថិតក្នុងប្រភេទ MoveClassic ក្រៅពីនេះ ក្រុមហ៊ុនក៏មានយានយន្តជាច្រើនប្រភេទទៀតសមស្របតាមតម្រូវការរបស់អតិថិជន ដែលមានដូចជា តុកតុក(កង់បីឥណ្ឌា), Economic(រថយន្តដៃគូសហការជាច្រើនប្រភេទ), និងប្រភេទរថយន្ត VIP MovePremium(Alphard) ផងដែរ។2.move

ហើយក្រុមហ៊ុនក៏មានសេវាកម្មជាច្រើនដូចជា កក់ជិះភ្លាមៗ សេវាកម្មកក់រថយន្ត តាក់សុីទុកមុន(Reservation)​ សេវាកម្មជូន ឬទទួលអតិថិជនពីព្រលានយន្តហោះ(Airport Transfer) សេវាកម្មជួលឡានជាម៉ោងក្នុងក្រុង(City Rental)និង សេវាកម្មជួលឡានឆ្លងខេត្ត(Intercity) ដោយជួលមានតៃកុង ឬអត់តៃកុងក៏បាន ហើយអតិថិជនអាចស្វែងរកសេវាកម្មទាំងអស់នេះបានភ្លាមៗនៅក្នុងអេប Move ផ្ទាល់។ កាន់តែពិសេសក្រុមហ៊ុនក៏មានផ្នែកបម្រើសេវាអតិថិជន និងអ្នកបើកបរ 24ម៉ោង/7ថ្ងៃ ដែលអាចប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងភាសាចិនបានយ៉ាងស្ទាត់ជំនាញ ចាំជួយដោះស្រាយរាល់គ្រប់បញ្ហារបស់អតិថិជនថែមទៀតផង។ តស់កក់ជិះរថយន្ត MoveClassic ថ្មីនេះទាំងអស់គ្នាដើម្បីទទួលបានបទពិសោធន៍ថ្មីមុនគេជាមួយការបញ្ចុះតម្លៃពិសេស និងដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានក្នុងប្រទេសយើង។

3.move

សម្រាប់អតិថិជនដែលមិនទាន់មានអេបតាក់សុី Move អាចធ្វើការទាញយកបានតាមរយៈ Link ខាងក្រោម៖ 

Download: https://appstore.movesuperapp.com/

Hang Chhengly

អត្ថបទសរុប៖ 32

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia