ដំណឹងល្អសម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ ពិសេសអ្នកចង់ធ្វើការនៅតាមក្រសួង-ស្ថាបនរបស់រដ្ឋ ខណៈនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីកិច្ចសន្យា ដើម្បីចូលបម្រើការងារនៅនាយកដ្ឋានមូលបត្ររដ្ឋ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៧ រូបនៅក្នុងមុខតំណែងដូចខាងក្រោម៖
១- Market Infrastructure Developer ចំនួន ១រូប
៣- Policy and Planning Officer ចំនួន ២រូប
៤- Bond Operation Officer ចំនួន ២រូប
សម្រាប់ កាលបរិច្ឆេទឈប់ទទួលពាក្យនៃការជ្រើសរើសខាងលើ គឺត្រឹមថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២៥, វេលាម៉ោង ១៧:០០ នាទី។ ដូច្នេះសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការបម្រើការងារលើមុខតំណែងទាំង ៤ ខាងលើសូមប្រញាប់ដាក់ពាក្យ៕