CONNEXION ស្វាគមន៍សហគ្រិនចំនួន ៤០០ នាក់ ក្នុងកម្មវិធី វេទិកាសហគ្រិន និង ក្លឹបស្ថាបនិក
Bunthoeun KoemJANUARY 20 202531 views

ខែ​ មករា ឆ្នាំ ២០២៥​ កោះពេជ្រ រាជធានី ភ្នំពេញ – មជ្ឈមណ្ឌលសហគមន៍ Connexion ស្វាគមន៍​សហគ្រិន​ផ្នែកធុរកិច្ច និង បច្ចេកវិទ្យាជាមួយនឹង​ព្រឹត្តិការណ៍​ជាប​ន្ត​បន្ទាប់ រួមមាន វេទិកាសហគ្រិនដោយក្លឹប Global 1% និងកិច្ចប្រជុំសិក្ខាសាលាដោយសហព័ន្ធធុរកិច្ចថ្មីនៃកម្ពុជា (CamStartup)។

 

Photo 2025 01 20 15 59 50

 

Connexion បានរៀបចំព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ ដែលមានវាគ្មិនដូចជា លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង អ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោ និង លោក កែវ សារ វិនិយោគិនដំបូង និងទីប្រឹក្សា។ ក្នុ​ងអំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​របស់​ក្លឹប​ស្ថាប​និក លោក សារ បាន​ចែក​រំ​លែកកា​រយ​ល់ដឹង​ដ៏ មានតម្លៃអំពីយុទ្ធសាស្ត្រ Go-To-Market បទពិសោធន៍ផ្ទាល់ខ្លួននៅក្នុង Silicon Valley និង ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រិន ទ្វីបអាហ្រ្វិក។

 

Photo 2025 01 20 16 00 02

 

អ្នកចូលរួមនៅ Peanex Venue (កន្លែងរៀបចំព្រឹត្តិការណ៍) បានចូលរួមក្នុងការពិភាក្សាដ៏ស៊ីជម្រៅលើការផ្គូរផ្គងអាជីវកម្ម និងការចុះកិច្ចសន្យាសាជីវកម្ម ដែលដឹកនាំដោយអ្នកពិភាក្សាដែលមានបទពិសោធន៍ដែលរួមមាន លោកជំទាវ ឧកញ៉ា បណ្ឌិត កែវ មុំ និង បណ្ឌិត ហែម ហេម៉ា។ ការទំនាក់ទំនងទាំងនេះបានផ្តល់ការណែនាំជាក់ស្តែងលើការធ្វើមាត្រដ្ឋានអាជីវកម្ម និង រុករកប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដែលកំពុងរីកចម្រើនរបស់កម្ពុជា។

 

ក្លឹបស្ថាបនិករបស់ CamStartup បាន​រៀប​ចំសិ​ក្ខាសាលា​ដែលផ្តល់ជូននូវយុទ្ធសាស្ត្រសម្រាប់ការលូតលាស់អាជីវកម្ម។ ប្រធានបទរួមមានការគ្រប់គ្រងក្រុម ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងការប្រើប្រាស់បញ្ញានិម្មិត (AI) សម្រាប់ប្រសិទ្ធភាពប្រតិបត្តិការ។

 

Photo 2025 01 20 16 00 40

 

“ក្លឹបស្ថាបនិកដោយ CamStartup គឺជាវេទិកាមួយដែលប្រមូលផ្តុំស្ថាបនិក និងផ្តល់សិទ្ធិដល់អ្នកដឹកនាំក្នុងការចែករំលែកជំនាញរបស់ពួកគេ។ ជាមួយគ្នានេះ យើងមានបំណងបង្កើតប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនដ៏រឹងមាំ និងស្វាហាប់ជាងមុននៅក្នុងប្រទេសកម្ពុជា។” នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Yim Akthichetha អនុ​លេខា​សហព័ន្ធធុរកិច្ចថ្មីនៃកម្ពុជា។

 

“Connexion បានរៀបចំសម្រាប់ព្រឹត្តិការណ៍ផ្សេងៗ រួមទាំងព្រឹត្តិការណ៍បច្ចេកវិទ្យា និងអាជីវកម្ម ពិព័រណ៍អប់រំ ពិព័រណ៍រុក្ខជាតិ Oktoberfest និងការដើរបង្ហាញម៉ូដ ជម្រុញគំនិត និងការតភ្ជាប់។ នៅឆ្នាំ ២០២៥ យើងនឹងពង្រីកជាមួយនឹងកន្លែងធ្វើការដែលមានភាពបត់បែន មជ្ឈមណ្ឌលសហគ្រិន និងបរិវេណសិក្សា ដែលអាចឱ្យអាជីវកម្ម និងសហគមន៍ទទួលបានការរីកចម្រើនជាមួយគ្នា។” នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា សេង លីហួយ ភ្នាក់ងារជួល និងទីផ្សារ របស់ Connexion។

 

Connexion Koh Pich ជម្រុញប្រព័ន្ធអេកូឡូស៊ីប្រកបដោយសក្ដានុពលសម្រាប់សហគ្រិន ការផ្តល់ធនធាន កន្លែងធ្វើការរួមគ្នា និងឱកាសផ្សារភ្ជាប់ទំនាក់ទំនង។ ក្នុងនាមជាកន្លែងសម្រាប់នវានុវត្តន៍ និង អ្នកបើកអាជីវកម្ម វាផ្តល់នូវកន្លែងសហការងារ និងកន្លែងប្រារព្ធកម្មវីធីសម្រាប់ព្រឹត្តិការណ៍វេទិកា សិក្ខាសាលា និងឱកាសផ្សារភ្ជាប់ទំនាក់ទំនងនានា។

 

Photo 2025 01 20 15 59 26

 

Connexion Koh Pich ជាកន្លែងសម្រាប់ក្រុមសហគ្រិនក្នុងស្រុកដូចជា AI Robotics Factory, Dichi Academy, CamStartUp, Robot Young Academy, Dreamslab, និង Smart Incubator Hub គាំទ្រយ៉ាងសកម្មដល់សហគ្រិន និងអ្នកច្នៃប្រឌិតកម្ពុជា។​​ Connexion ក៏រៀបចំព្រឹត្តិការណ៍សំខាន់ៗដូចជា Cambodia Tech Catalyst គាំទ្រដោយ Google Cloud, Saat Fair និងកិច្ចប្រជុំប្រព័ន្ធអេកូឡូស៊ី Startup Cambodia ដោយ Techo Startup Center៕ 

 

Photo 2025 01 20 16 00 27

Photo 2025 01 20 16 00 13

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia