ធ្លាប់តែល្បីនៅឥណ្ឌា! ពេលនេះក្រុមហ៊ុនម៉ូតូ TVS Motor មកទីផ្សារកម្ពុជាហើយ ខណៈ១គ្រឿងតម្លៃជាង១០០០$ឡើង
នារី AUTOAPRIL 9 2024

(ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៤៖   ក្រុមហ៊ុន TVS Motor (TVSM) គឺជាក្រុមហ៊ុន ផលិតម៉ូតូ​ និង​ម៉ូតូកង់​បី ធំជាងគេបង្អស់នៅលើពិភពលោក។​ ​ថ្ងៃនេះក្រុមហ៊ុន TVS Motor បានធ្វើការដាក់លក់ម៉ូតូ​ ​ជាផ្លូវការហើយនៅលើទីផ្សារកម្ពុជាយើង។ ក្រុមហ៊ុន TVS Motor (TVSM) បានកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd ដើម្បីក្លាយ ជាតំណាងចែកចាយម៉ូតូនាំមុខគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន TVS Motor (TVSM)​ក៏បាន ដាក់សម្ពោធជាផ្លូវការ Showroom ថ្មីដំបូងសម្រាប់ ដាក់តាំងបង្ហាញផលិតផលម៉ូតូនៅក្នុង ទីក្រុងភ្នំពេញផងដែរ។ សូមបញ្ជាក់ដែរថា ពីមុនមកក្រុមហ៊ុន TVS Motor (TVSM)ធ្លាប់បាន ធ្វើការដាក់លក់ផលិតផលម៉ូតូកង់បីរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជា ច្រើនឆ្នាំមកហើយ។

9

ផលិតផលដែលត្រូវបានផលិត និងដាក់អោយប្រើប្រាស់មានដូចជា

- TVS Neo NX៖ ម៉ូតូ TVS Neo NX ត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹងការរចនាដ៏សាកសមឥតខ្ចោះ ជាមួយនិងដំណើរការរហ័ស និង ងាយស្រួលក្នុងការគ្រប់គ្រង។

- TVS Dazz៖ ម៉ូតូ TVS Dazz មានការរចនាដ៏ល្អឥតខ្ចោះ ជាមួយនិងជម្រើសពណ៌ដ៏ស៊ីវីល័យ កម្លាំងម៉ាស៊ីនខ្លាំង ធ្វើឱ្យការបើកបររលូន ភ្ជាប់មកជាមួយឧបករណ៍ឌីជីថល និង មានរន្ធសាក USB បន្ថែមភាពងាយស្រួលផងដែរ។ ងាយស្រួលក្នុងការគ្រប់គ្រងរាល់ពេលធ្វើដំណើរ ជិត ឆ្ងាយ ប្រកបដោយភាពរីករាយ និង ទាន់សម័យ។

4

- TVS NTORQ Race Edition៖ ត្រូវបានផលិតឡើងយ៉ាងពិសេស តភ្ជាប់ជាមួយ ប៊្លូធូស ងាយស្រួលសម្រាប់ការស្វែងរក និងការកម្សាន្តដោយគ្មានដែនកំណត់។ ពិសេស វា បានភ្ជាប់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំង ងាយស្រួលគ្រប់គ្រង។ មុខងារដ៏ឆ្លាតវៃរបស់វា ធ្វើឱ្យរាល់ពេលដែលអ្នកបើកបរទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

- TVS Callisto 110៖ ម៉ូតូ TVS Callisto 110 ត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់ បំផុត ជាមួយនិងភាពស្រស់ស្អាត និងទាក់ទាញបែបទាន់សម័យ ទាំងនេះពិតជាផ្តល់ នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការបើកបរ ក្នុងទីប្រជុំជននានា។

- TVS Rockz៖ រចនាឡើងអោយសមស្របទៅនឹងស្ថានភាពផ្លូវលំបាកៗ ធ្វើអោយការបើកបរប្រកបដោយទំនុកចិត្តបំផុត អមមកជាមួយការរចនាយ៉ាងរឹងមាំ និងកម្លាំងម៉ាស៊ីនដ៏ខ្លាំង TVS Rockz អាចធានាបាននូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការធ្វើដំណើរលើដងផ្លូវដ៏សែនលំបាកនានា។  ភាពបត់បែនដើម្បីយកឈ្នះលើផ្លូវដែលលំបាក ការរចនាដ៏ទាក់ទាញ និង ការបើកបរដែលពោរពេញដោយទំនុកចិត្តពីម៉ូតូ TVS Rockz ធ្វើឱ្យអ្នកបើកបរទទួលបាននូវ ភាពរីករាយ និងភាពជឿជាក់ដែលមិនអាចប្រៀបផ្ទឹមបាន។

6

លោក J. Thangarajan អគ្គនាយកក្រុមហ៊ុន PT TVS Motor Company បានមាន ប្រសាសន៍ថា យើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការពង្រីកទីផ្សារ របស់យើងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដោយមានការគាំទ្រ និងភាពជឿ ទុកចិត្តពីអតិថិជន ពិសេស ការចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd. យើងជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យាទំនើបរបស់យើងនឹងផ្ដល់នូវបទពិសោធន៍ដ៏ អស្ចារ្យជាមួយនឹងគុណភាពខ្ពស់បំផុត ហើយយើងក៏ជឿជាក់ថា TVS Motor នឹងកាន់តែ ទទួលបានការគាំទ្រខ្លាំងឡើងៗនៅទូទាំងពិភពលោក ក៏ដូចជាអតិថិជនក្នុងប្រទេសកម្ពុជា ផងដែរ។ យើងសូមអំពាវនាវឱ្យអតិថិជនទាំងអស់បន្តការគាំទ្រ ការលើកទឹកចិត្ត និងអបអរសាទរនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង។

3

លោក Anil Chandran នាយកប្រតិបត្តិនៃក្រុមហ៊ុន Silverline Global Venture Co. Ltd បាន មានប្រសាសន៍បន្ថែមដែរថា យើងពិតជាមានមោទនភាពខ្លាំងណាស់ដែលត្រូវបានជ្រើសរើសជាដៃគូចែកចាយផ្តាច់មុខពីក្រុមហ៊ុន TVS Motor (TVSM) នៅកម្ពុជា។ ស្រប តាមការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញលើកទឹកចិត្ត ដល់ម្ចាស់កម្មសិទ្ធិដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាស បើកដំណើរការ ជាផ្លូវការ Showroom ថ្មីក្នុងការដាក់តាំងបង្ហាញផលិតផលរបស់យើង។ Showroom ថ្មីនេះនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការគាំទ្ររាល់គ្រប់ផលិតផលរបស់យើង ជាមួយនឹងសេវាកម្មដ៏ល្អបំផុតគ្មានគូប្រៀបទៅលើសេវាតំហែរទាំ និងគ្រឿងបន្លាស់ ។

6

ផលិតផលរបស់ ក្រុមហ៊ុន TVS Motor (TVSM) បានចរាចរណ៍លើទីផ្សារជាង 80 ប្រទេសរួចមកហើយ នៅទូទាំងមជ្ឈឹមបូព៌ា អាហ្វ្រិក អាស៊ីអាគ្នេយ៍ ឧបទ្វីបឥណ្ឌា អាមេរិកឡាទីន និងអាមេរិកកណ្តាល។

7

អំពីយើង

ក្រុមហ៊ុន TVS Motor Company (BSE: 532343 និង NSE: TVSMOTOR) គឺជាក្រុមហ៊ុន ផលិតម៉ូតូ និងម៉ូតូកង់បីដ៏ល្បីល្បាញនៅលើពិភពលោក។ ឈានមុខគេលើ​ការចរាចរណ៍នៅលើទីផ្សារប្រកបដោយនិរន្តរភាព មានរោងចក្រផលិត ដែលមានចង្វាក់ផលិតកម្មទំនើប​បំផុតចំនួន4 ដែលមានទីតាំងនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។

មូលដ្ឋានគ្រឹះដ៏រឹងមាំ និងកេរដំណែលជាង 100ឆ្នាំមកនេះបាននាំមកនូវទំនុកចិត្ត គុណតម្លៃ និងការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង ទាំងនេះគឺជាមោទនភាពមួយដែលធ្វើអោយ ផលិតផលទាំងអស់របស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់ ជាអន្តរជាតិទៅលើស្តង់ដារគុណភាពខ្ពស់  ដំណើរការនៃចង្វាក់ផលិតកម្មប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ TVS Motor គឺជាក្រុមហ៊ុនផលិតម៉ូតូតែមួយគត់ដែលត្រូវបានទទួលស្គាល់ និង ឈ្នះពានរង្វាន់សកលលោក (Deming Prize)   ទៅលើស្តង់ដារអាជីវកម្ម និងគុណភាពដ៏ល្អឥតខ្ចោះ។ ផលិតផលទាំងអស់របស់យើង តែងតែនាំមុខគេទៅតាមប្រភេទនីមួយៗ ដោយយោងទៅតាមការស្ទង់មតិរបស់ក្រុមហ៊ុន J.D. Power IQS និង APEAL ។

2

យើងទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនលំដាប់លេខ 1 ដែលទទួលបានការពេញចិត្តខ្លាំងបំផុតលើការផ្តល់ សេវាកម្មជូនដល់អតិថិជន យោងតាមការស្ទង់មតិរបស់ J.D. Power Customer Service Satisfaction Survey ក្នុងរយៈពេល 4 ឆ្នាំជាប់ៗគ្នា។ ក្រុម​ហ៊ុន Norton Motorcycles ដែលស្ថិតនៅក្នុងចង្កោមនៃសម្ពន្ធ័ក្រុមហ៊ុនរបស់​យើង ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស គឺ​ជា​ម៉ាក​ម៉ូតូ​ដែល​ទទួលបានការគាំទ្រយ៉ាងពេញទំហឹងទូទាំង​ពិភពលោក។ ក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់យើងដែលផលិតគ្រឿងអេឡិចត្រូនិក ដែលប្រើប្រាស់ក្នុងការចល័តផ្ទាល់ ខ្លួន ដូចជា Swiss E-Mobility Group (SEMG) និង EGO Movement គឺជាក្រុមហ៊ុន ដែល ល្បីល្បាញឈានមុខគេនៅក្នុងទីផ្សារ e-bike ក្នុងប្រទេសស្វីស។ ក្រុមហ៊ុន TVS Motor Company នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត ដល់ អតិថិជនទូទាំង 80 ប្រទេសដែលយើងបានដាក់ដំណើរការ។

8

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ TVS Motor

www.tvsmotor.com

ឬក៏អាចទំនាក់ទំនងមកកាន់អ៊ីម៉ែល៖

Priyanka Kumar – Priyanka.kumar@tvsmotor.com

Sridipta Bhattacharjee – sridipta.bhattacharjee@tvsmotor.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia