App “TVET E-Learning” គឺជាកម្មវិធីទូរស័ព្ទដៃមួយក្រោមការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការសិក្សាតាមអនឡាញដោយឥតបង់ថ្លៃដល់ពលរដ្ឋ។
កម្មវិធីទូរស័ព្ទដៃនេះមានបង្រៀនមុខជំនាញជាច្រើន ដែលរៀនចេះហើយចប់អាចរចំណូលបានដូចជា ជំនាញឌីហ្សាញ កាត់តវីដេអូ ស្ថាបត្យកម្ម ជំនាញអគ្តិសនី ជំនាញឌីជីថល ច្បាប់ ជំនាញបច្ចេកវិទ្យា និងជំនាញជាច្រើនមុខទៀត សុទ្ធសឹងជាជំនាញមាន ទីផ្សារការងារខ្ពស់នាពេលបច្ចុប្បន្ននិងទៅអនាគត។
ទន្ទឹមនេះនឹងនៅក្នុង App “TVET E-Learning” មានផ្ទុកនូវមេរៀនជាប្រភេទវីដេអូជាង ៥០០០មេរៀន ចេញពីគ្រឹះស្ថានជាង ៦០ នៅក្នុងប្រទេសកម្ពុជាដែលបងប្អូនអ្នកសិក្សា និងយុវជន អាចធ្វើការជ្រើសរើសរៀនបានដោយសេរី និងឥតគិតថ្លៃ។
ហេតុនេះសម្រាប់បងប្អូនដែលមានបំណងចង់សិក្សាជំនាញបន្ថែមហ្វ្រីៗដោយឥតគិតថ្លៃ អាចធ្វើការទាញយក App “TVET E-Learning” បានព្រោះ មានបង្រៀននូវមេរៀនជំនាញចំណូលខ្ពស់ជាច្រើន សម្រាប់ជាចំណេះដឹង ដើម្បីបង្កើតឱកាសរកចំណូល សម្រាប់អ្នកដែលស្រឡាញ់ការសិក្សា។
ប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយ អាចធ្វើការចុះឈ្មោះរៀនតាមអនឡាញបាន ដោយគ្រាន់តែមានទូរស័ព្ទដៃមួយគ្រឿងប៉ុណ្ណោះ៕
អត្ថបទដោយ៖ ពីង ជូអេង