យោងតាមរបាយការណ៍ពី CBC ប្រចាំឆ្នាំ២០២៤ បានឱ្យដឹងថា នៅ២៥រាជធានីខេត្ត នៃប្រទេសកម្ពុជា មានខេត្តចំនួន៣ ដែលជំពាក់បំណុលឥណទានទាបជាងគេនោះគឺ ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និង ខេត្តកែប។
ក្នុងនោះដែរមានរាជធានីខេត្តចំនួន៣ ដែលមានអត្រាបំណុលឥណទានខ្ពស់បំផុតនោះគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាលនិង ខេត្តសៀមរាប ដែលមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតពោលគឺរហូតដល់ទៅ៦០%នៃសមតុល្យឥណទានសរុប។
យ៉ាងណាបើតាមស្ថាប័នជំនាញមួយផ្សេងទៀតគឺ សមាគមន៍មីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានគូសបញ្ជា្កក់ថា កត្តាដែលនាំឱ្យខេត្តទាំង៣ខាងលើនេះមានបំណុលច្រើនជាងគេ នោះគឺបណ្តាលមកពីតំបន់ទាំងនោះ ជាបណ្តុំនៃសកម្មភាពសេដ្ឋកិច្ច និងមានចំនួនប្រជាជនច្រើន។
ទោះបីជាយ៉ាងណាស្ថាប័នជំនាញអះអាងថារាល់ស្ថានភាពបំណុលឥណទានទាំងនោះ នៅកម្ពុជា មិនមែនសុទ្ធតែជាបំណុលអាក្រក់នោះឡើយ ពោលគឺមានសកម្មភាពពាណិជ្ជកម្មទៅតាមវិស័យផ្សេងៗ។
សូមបញ្ជាក់ថាស្ថានភាពឥណទាននៅកម្ពុជា ដោយក្នុងរបាយការណ៍នោះបានបង្ហាញថាគិតត្រឹមចុងខែធ្នូឆ្នាំ២០២៤ គ្រឹះស្ថានជាសមាជិករបស់ CBC ទាំងអស់បានផ្ដល់ប្រាក់កម្ចី ប្រមាណជាង៥៨.៩៤ពាន់លានដុល្លារ ដល់ពលរដ្ឋ៥.០៤លាននាក់ នៃ២៥រាជធានីខេត្ត៕
អត្ថបទដោយ៖ ពីង ជូអេង