ជិតផុតហើយ! នៅសល់៣ខែទៀតប៉ុណ្ណោះ ការលើកលែងទណ្ឌកម្មរដ្ឋបាលនឹងត្រូវផុតកំណត់ហើយ
ធី ស្រីល័ក្ខMARCH 21 2025697 views

យោងតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា អ្នកជាប់ពន្ធតាមរបបស្វ័យ ប្រកាសនៅមានពេលរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីមានឱកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុង ក្នុងការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ ដោយស្ម័គ្រចិត្ត ផ្អែកលើមូលដ្ឋាននៃការភាន់ច្រឡំ ឬការភ្លាំងភ្លាត់។  ការលើកលែងទណ្ឌកម្មរដ្ឋបាលនេះអនុវត្តចំពោះតែ៖

១. ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យនិងលិខិតប្រកាសពន្ធឡើងវិញលើប្រតិបត្តិការដែលកើតឡើងមុនការិយបរិច្ឆេទខែសីហា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដោយឡែកការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធលើប្រតិបត្តិការដែលកើតឡើងចាប់ពីខែសីហា ឆ្នាំ២០២៤ តទៅ មិនទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលនេះឡើយ។

 

២. ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ ដែលការកែតម្រូវនោះបានធ្វើឡើង មុនពេលសវនករពន្ធដាររកឃើញកំហុសរបស់អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកតែប៉ុណ្ណោះ មានន័យថាអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកអាច ស្នើសុំកែតម្រូវ ករណីដែលសវនករមិនទាន់បានបង្ហាញ និងគ្មានកំណត់ហេតុបញ្ជាក់ពីលទ្ធផលសវនកម្ម។

 

គួរបញ្ជាក់ផងដែរថា ប្រសិនបើការកែតម្រូវលិខិតប្រកាសពន្ធលើលទ្ធផលសវនកម្ម ដែលសវនករបានរកឃើញក្នុងអំឡុងពេលរងសវនកម្ម ពន្ធដារ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ត្រូវទទួលរងពន្ធបន្ថែម ១០% និងការប្រាក់យឺតយ៉ាវ ១,៥% ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ករណីនេះអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក នឹងត្រូវទទួលរងពន្ធបន្ថែមនិងការប្រាក់យឺតយ៉ាវ តាមនីតិវិធីនិងលទ្ធផលនៃការធ្វើ សវនកម្មពន្ធដារ ដោយពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលបានបង់រួច តាមរយៈការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ត្រូវអនុញ្ញាត ឱ្យកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលជាលទ្ធផលនៃការធ្វើសវនកម្ម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia