បន្ទាប់ពីមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណ: ជាពេលពិសេសយុវវ័យពេលនេះម៉ាកយីហោខ្មែរ ធ្យូបកាហ្វេបានដាក់ដំណើរសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួន ធ្យូបកាហ្វេ ផ្លឹស រាជធានី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទីតាំងក្រោយ មន្ទីរពេទ្យកុមារជាតិ ជាទីប្រជុំជនដែលផ្តល់ភាពងាយស្រួលទៅដល់បងប្អូនអតិថិជន ជាពិសេសសិស្សានុសិស្សតែម្តង។
នៅក្នុងថ្ងៃសម្ពោធជាផ្លូវការសាខាថ្មីនេះដែរ ធ្យូបកាហ្វេ ផ្លឹស រាជធានី ក៏មានការចែកកាដូរអនុស្សវរីយ៍រហូតដល់ ៩៩៩ រង្វាន់ ជូនទៅកាន់អតិថិជន។ ក្នុងនោះដែរ អតិថិជន ១៦៨នាក់ដំបូង នឹងទទួលបានរង្វាន់ ដបទឹកថ្លា ចំនួន១ និងបន្ទាប់ពី១៦៨នាក់ផ្សេងទៀត អតិថិជននឹងមានឪកាសក្នុងការលេងល្បែងដើម្បីផ្សងសំណាងយករង្វាន់ផ្សេងៗជាច្រើនរង្វាន់។
សាខាថ្មីនេះមានទីតាំងធំទូលាយនិងបរិយាកាសល្អក្នុងការធ្វើការងារផ្សេងៗ ដោយអតិថិជននឹងទទួលបានបទពិសោធន៍នៃភាពរីករាយ ស្រស់ថ្លា ជាមួយការរៀបចំយ៉ាងស្អាតនៅក្នុងហាង បូករួមជាមួយភេសជ្ជ:ដ៏ឈ្ងុយឆ្ងាញ់ ដែលធ្វើឲ្យអារម្មណ៍អតិថិជនមានភាពស្រស់ស្រាយ បាត់អស់ភាពស្មុគស្មាញ។
លើសពីនេះ ធ្យូបកាហ្វេ ផ្លឹស រាជធានី មិនត្រឹមតែជាហាងកាហ្វេដែលផ្ដល់នូវសេវាកម្មកាហ្វេតែប៉ុណ្ណោះទេ តែក៏មានមុខម្ហូបជាច្រើនជម្រើសជាមួយនឹងតម្លៃដ៏សមរម្យសម្រាប់អតិថិជនក្នុងការជ្រើសរើស។
ក្នុងនោះធ្យូបមានបម្រើនៅមុខម្ហូបដូចជា បាយសាច់ជ្រូកអាំង បាយទ្បុកទ្បាក់ បាយមាន់គ្រឿង លតឆាសាច់គោ សុទ្ធសឹងតែជាម្ហូបពេញនិយមសម្រាប់ប្រជាជនខ្មែរ ដែលមានគុណភាពខ្ពស់ អនាម័យល្អ ព្រមទាំងមានរសជាតិឈ្ងុយឆ្ងាញ់បែបខ្មែរដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ចុងភៅរបស់ ប្រចាំហាង ធ្យូបកាហ្វេ ផ្លឹស រាជធានី ។
ទន្ទឹមនឹងការបើកសម្ពោធជាផ្លូវការនេះដែរ លោកស្រី ជា ហ៊ុន ដែលជាម្ចាស់ហាង ធ្យូបកាហ្វេ ផ្លឹស សាខារាជធានី បានសម្តែងអារម្មណ៍យ៉ាងដូច្នេះថា “លោកស្រីពិតជាមានក្តីសប្បាយរីករាយជាខ្លាំង ដែលមានភ្ញៀវកិត្តិយសយ៉ាងច្រើន ជាពិសេសយុវវ័យមកឈរតម្រង់ជួរតាំងពីព្រលឹមដើម្បីគាំទ្រក៏ដូចជាការទទួលបានកាដូរអនុស្សាវរីយ៍ជាច្រើនរង្វាន់ ពីហាងក្នុងថ្ងៃនេះ។ លោកស្រីបានធ្វើការអរគុណជូនទៅដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ក្រុមហ៊ុន ធ្យូបកាហ្វេ។”
សូមជម្រាបផងដែរថា ធ្យូបកាហ្វេ ផ្លឹស រាជធានី ចាប់បើកដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក រហូតដល់ម៉ោង ៨យប់ ។ សូមស្វែងរកភេសជ្ជ:ដែលលោកអ្នកពេញចិត្ត នៅធ្យូបកាហ្វេ ផ្លឹស រាជធានី និង គ្រប់សាខាទាំងអស់ ក្នុងរាជធានីភ្នំពេញនិងខេត្ត។
គួររំលឹកផងដែរថា ក្រុមហ៊ុន ធ្យូបកាហ្វេ ឯ.ក គឺជាក្រុមហ៊ុនម៉ាកយីហោខ្មែរដ៏ល្បីមួយ ដែលបានបង្កើតទ្បើងដោយស្ថាបនិកខ្មែរ ៣ រូបក្នុងឆ្នាំ២០១៧។ ដូច្នេះសម្រាប់បងប្អូនដែលស្វែងរកធ្យូបកាហ្វេនៅក្រោយមន្ទីរពេទ្យកុមារជាតិ កុំភេ្លចមកសាករសជាតិ និង ទទួលយកនៅភេសជ្ជ:ក៏ដូចជាម្ហូបជាច្រើនជម្រើស ដែលមានគុណភាពខ្ពស់ពី ធ្យូបកាហ្វេ ផ្លឹសសាខា រាជធានីទាំងអស់គ្នា។