ស្ងាត់ៗ! ប្រធានាធិបតីអាមេរិក Trump ត្រូវបានពេទ្យ ធ្វើរោគវិនិឆ្ឆ័យរកឃើញថា មានបញ្ហាជំងឺ១ប្រភេទ
Ping Chou EngJULY 18 20252.9 K views

នៅថ្ងៃទៅ១៧ ខែកក្កដា អ្នកនាំពាក្យសេតវិមានអ្នកស្រី Leavitt បានឱ្យដឹងថាលោក ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងមានបញ្ហាសរសៃឈាមវ៉ែន ដោយសារការហើមកជើង។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានការងឿងឆ្ងល់អំពីស្នាមជាំដែលលេចឡើង​ នៅលើដៃរបស់លោក។

យ៉ាងណាមិញអ្នកស្រី Leavitt បានបញ្ជាក់បន្ថែមថាធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យ បានបង្ហាញថាស្ថានភាពជំងឺរបស់លោកប្រធានាធិបតីគឺមានភាពធម្មតានិងទូទៅ ជាពិសេសចំពោះបុគ្គលដែលមានអាយុលើសពី ៧០ឆ្នាំ។ នៅក្នុងសេចក្តីជូនដំណឹងរបស់សេតវិមានក៏បានរំលេចថា ប្រធានាធិបតីវ័យ៧៨ឆ្នាំរូបនេះនៅតែមានសុខភាពរាងកាយល្អ ហើយមានកម្លាំងពេញលេញដើម្បីបំពេញភារកិច្ចជាប្រធានាធិបតី។

សូមជម្រាបថាបើតាមគ្លីនិក Cleveland របស់សហរដ្ឋអាមេរិក បញ្ហាសរសៃឈាមវ៉ែនគឺបណ្តាលមកពីភាពមិនគ្រប់គ្រាន់នៃសរសៃឈាម កើតឡើងនៅពេលដែលសរសៃវ៉ែនជើងរបស់មនុស្សម្នាក់ត្រូវបានខូចខាត ធ្វើឱ្យឈាមរត់មានកម្រិត និងធ្វើឱ្យឈាមកកក្នុងជើង។

ផល​វិបាកនៃបញ្ហានេះភាគច្រើនគឺជំងឺស្ទះសរសៃឈាមនិងជំងឺបេះដូង។ ដូច្នេះសម្រាប់ការបង្ការនិងការពារខ្លួនពីជំងឺនេះមនុស្សត្រូវផ្លាស់ប្តូររបៀបរស់នៅ ការស្លៀកពាក់ ចលនារាងកាយ របបអាហារនិងការរក្សាតុល្យភាពគីឡូ៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia