នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈមុខទំនិញ២ប្រភេទដែលមានដូចជាសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិច កំពុងមានទីផ្សារនាំចេញធំ ជាពិសេសនោះគឺទទួលបានអនុគ្រោះពន្ធពីចក្រភពអង់គ្លេសថែមទៀតផង។
ជាក់ស្តែង កាលពីពេលកន្លងទៅថ្មីៗនេះយោងតាមការផុសនៅលើផេកផ្លូវការរបស់ British Embassy in Cambodia បានឱ្យដឹងថា ចំពោះវិធានការថ្មីក្នុងការកំណត់មិនយកពន្ធនេះ នឹងធ្វើឱ្យប្រទេសដែលកំពុងអភិវឌ្ឍន៍អាចមានលទ្ធភាពក្នុងការនាំចេញមុខទំនិញទៅដល់អ្នកប្រើប្រាស់នៅចក្រភពអង់គ្លេសផងដែរ។
យ៉ាងណាមិញ ច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពនេះគឺជាផ្នែកមួយនៃការផ្តល់ជូនកាន់តែទូលំទូលាយនៃពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេសដែលមានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដៃគូ ខណៈអ្នកប្រើប្រាស់ចក្រភពអង់គ្លេសឱ្យទទួលបានទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។
គួរបញ្ជាក់ថា ការអនុគ្រោះនេះនឹងជួយឱ្យបណ្តាធុរកិច្ចកម្ពុជាអាចជំរុញការនាំចេញទំនិញទៅកាន់ចក្រភពអង់គ្លេសកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នអង់គ្លេសកំពុងតែមានតម្រូវការច្រើនជាពិសេសទៅលើតម្រូវការសម្លៀកបំពាក់៕