ទិដ្ឋភាពដ៏អ៊ូអរក្នុងការិយាយលក់ផ្ទះគម្រោង ភូមិមរកត នៃបុរី ប៉េង ហួត នាព្រឹកថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2025 គឺជាកម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង បុរី ប៉េង ហួត និង ធនាគារ មេយប៊ែង ដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន។
លោក ឌុក សារ៉ាក់ នាយក នៃនាយដ្ឋាន សេវាហិរញ្ញវត្ថុសហគមន៍ បានប្រាប់ឱ្យដឹងថា៖ កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ធនាគារ មេយប៊ែង ខេមបូឌា ចំពោះប្រទេស
កម្ពុជា និងដៃគូអភិវឌ្ឍន៍ដ៏សំខាន់ដូចជាបុរី ប៉េង ហួត ហើយក៏ដើម្បីបម្រើជូនតាមតម្រូវកាស្របតាមការកើនឡើងរបស់អតិថិជននៃដៃគូទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសដូចជា៖
បន្ថែមពីនោះ លោកស្រី ទេព កន្និដា នាយិការងផ្នែកលក់ នៃ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រាប់ឱ្យដឹងថា ៖ កិច្ចសហប្រតិបត្តិការណ៍រវាងធនាគារ MayBank ជាមួយ បុរី ប៉េង ហួត មិនមែនទើបតែចាប់ផ្តើមនៅថ្ងៃនេះទេ គឺមានការសហការរវាងក្រុមហ៊ុនទាំង 2 តាំងពី ឆ្នាំ2015 មកម្ល៉េះ។ ដោយឡែកការអនុស្សារណៈនៃការយោគយល់គ្នាក្នុងថ្ងៃនេះ គឺធ្វើឡើងដើម្បីផ្ដល់នូវលក្ខខណ្ឌឱ្យកាន់តែពិសេស ដល់អតិថិជនកាន់តែឆាប់ទទួលបានផ្ទះក្នុងក្ដីស្រមៃ។
សូមបញ្ជាក់បន្ថែមទៀតផងដែរថា នៅក្នុងការិយាល័យលក់ផ្ទះគម្រោង ភូមិមរកត នេះ មិនត្រឹមតែមានកម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង បុរី ប៉េង ហួត និង ធនាគារ មេយប៊ែង ប៉ុណ្ណោះទេ គឺមានកម្មវិធីបើកលក់ម៉ូតផ្ទះអាជីវកម្មថ្មីគឺ វីឡា រ៉ូហ្សាណា ម៉ូដឺន និង វីឡា រ៉ូហ្សាណា ម៉ូដឺន អេ រយៈពេល 3 ថ្ងៃបន្តទៀត ក្នុងថ្ងៃទី 18-19-20 ខែកក្ដដា ឆ្នាំ 2025 នេះ ចាប់ពីម៉ោង 9 ព្រឹក ដល់ ម៉ោង 6 ល្ងាច។
ដូចនេះសូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងតាមលេខទូរសព្ទ 016/017 59 6789៕