ជាទូទៅ ឆាតដែលបានលុបជាអចិន្ត្រៃយ៍គឺមិនអាចយកមកវិញបានទេ ប៉ុន្តែបើគ្រាន់តែ លាក់ ឬដាក់ក្នុងបណ្ណសារ (archived) អ្នកអាចសាកល្បងវិធីខ្លីៗទាំងនេះ៖
ទាញយកទិន្នន័យតាមរយៈ Facebook:
- ចូល Facebook តាម browser (មិនមែន App Messenger)។
- ទៅ Settings & Privacy > Settings។
- រក "Your Facebook Information" > "Download Your Information"។
- ដាក់សញ្ញាធីកទាំងអស់ ហើយធីកតែពាក្យ "Messages" រួចចុច "Create File"។
ពេល Facebook រៀបចំទិន្នន័យទាំងនោះរួច អ្នកនឹងអាចទាញយកឯកសារដើម្បីមើលសារជាអក្សរ ។
វិធីមួយទៀតសុំពីអ្នកដែលយើងបានឆាត និសន្ទនាជាមួយ
- សួរមិត្តភក្តិដែលអ្នកធ្លាប់ជជែកជាមួយ ឱ្យពួកគេជួយ Screenshot ឬ Forward សារ មកឱ្យអ្នកវិញ។
គូសបញ្ជាក់ផងដែរថាទាំងនេះជាគន្លឹះក្នុងការទាញយកឆាតមកវិញ ប្រសិនបើអ្នកច្រឡំដៃលុបឆាតណាមួយចោល។