បើកលក់ជាផ្លូវការមិនទាន់បាន៣ខែផង គម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បន្ថែមម៉ូតផ្ទះថ្មីពីរទៀតហើយ
Daneth MechJULY 18 2025

Photo 2025 07 18 11 03 38

គម្រោងភូមិមរកត ដែលជាគម្រោងថ្មីរបស់បុរី ប៉េង ហួត ទើបនឹងបើកលក់ជាផ្លូវការកាលពីថ្ងៃទី 17 ខែឧសភា ឆ្នាំ 2025 កន្លងទៅនោះ នៅចុងសប្ដាហ៍នេះនឹងមានកម្មវិធីបើកលក់ម៉ូតផ្ទះថ្មីពីរបន្ថែមទៀតគឺ វីឡា រ៉ូហ្សាណា ម៉ូដឺន និង វីឡា រ៉ូហ្សាណា ម៉ូដឺន អេ ដែលជាវីឡាអាជីវកម្មជំនាន់ថ្មី មានទំហំដី និងទំហំផ្ទះកាន់តែធំទូលាយ។

នៅក្នុងថ្ងៃកម្មវិធី ចំនួន 3 ថ្ងៃ គឺថ្ងៃទី 18-19-20 ខែកក្កដា ឆ្នាំ 2025 នេះក៏កាន់តែពិសេសសម្រាប់អតិថិជនដែលកក់ផ្ទះ នឹងមានការផ្ដល់ជូនយ៉ាងច្រើនដូចជា៖

  • ទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនរហូតដល់ 10%
  • ទទួលបានការបង់ឥតការប្រាក់រហូតដល់សំណង់រួចរាល់
  • ទទួលបានឱកាសជ្រើសរើសទីតាំងល្អៗ មុនគេ និងបន្ថែមទំហំដីទៅតាមតម្រូវការអាជីវកម្ម
  • ទទួលបានគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល
  • Photo 2025 07 18 11 03 40 (2)

    Photo 2025 07 18 11 03 40

    សូមរំលឹកផងដែរថា គម្រោង ភូមិមរកត នេះ ជាគម្រោងថ្មីរបស់បុរី ប៉េង ហួត ដែលផ្ទុះការចាប់អារម្មណ៍ នឹងមានការគាំទ្រយ៉ាងខ្លាំង ដោយគ្រាន់តែប្រកាសបើកលក់ជាផ្លូវការមិនទាន់បាន ៣ ខែផង ក៏បានលក់ផ្ទះដាច់អស់ជាច្រើនខ្នង ដោយមានប្រភេទផ្ទះមួយចំនួនក៏ជិតអស់ស្តុកផងដែរ។ ប្រសិនបើយើងនិយាយពីផ្ទះអាជីវកម្មវិញបានក៏លក់អស់រហូតដល់ 95% រួចទៅហើយ ចំណែកឯផ្ទះអាជីវកម្ម ហ្សបហោស៍ ម៉ាជេស្ទីក លើមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង បានលក់អស់ 100% រួចទៅហើយ។ ដូចនេះដើម្បីឆ្លើយតបទៅនឹងត្រូវការរបស់អតិថិជន ទើបបុរី ប៉េង ហួត បានបើកលក់វីឡាអាជីវកម្មថ្មីនេះបន្ថែមទៀត។

    ដើម្បីកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញចូលរួមសាកសួរព័ត៌មាននៅកម្មវិធីថ្ងៃទី 18-19-20 ខែកក្កដា ឆ្នាំ 2025 ទីតាំងការិយាល័យលក់ផ្ទះគម្រោង ភូមិមរកត វេលាម៉ោង 9 ព្រឹក រហូតដល់ ម៉ោង 6ល្ងាច ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត។

    https://www.youtube.com/watch?v=NTL8aK-qh_I

    សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងតាមលេខទូរសព្ទ 016/017 59 6789 ឬមកកាន់ទីតាំងការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត នៅក្នុងគម្រោង ភូមិមរកតផ្ទាល់ ឬមកកាន់ការិយាល័យលក់ផ្ទះផ្សេងទៀតដែលនៅជិតលោកអ្នកបំផុត។

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia