នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងលើការផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូននិងបញ្ចេញចោលសំណល់ភក់បង្គន់ពីអាងស្តុក នៅរាជធានីភ្នំពេញ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស។
ដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សនូវសំណល់ភក់និងការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងស្តុប រដ្ឋបាលរាជធានីភ្នំពេញនឹងមានយន្តការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់នេះបន្ថែមទៀត។
ក្នុងន័យនេះរដ្ឋបាលរាជធានីមានគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ អនាម័យបរិស្ថានស្អាត សោភ័ណភាពល្អ សណ្តាប់ធ្នាប់ល្អ បរិយាកាស បរិសុទ្ធ គ្មានការបំពុល និងជាទីក្រុងបៃតង។
ដូច្នេះដើម្បីស្របតាមគោលបំណងនេះ និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការធ្វើអាជីវកម្មបូមស្តារដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ឱ្យមានប្រសិទ្ធភាពស្របតាមច្បាប់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំតាមការកំណត់ចំនួន៣ចំណុចធំៗ ដូចមានចែងជូនក្នុងលិខិតជូនដំណឹងខាងក្រោមនេះ។
សូមអានសេចក្តីជូនដំណឹងនិងការណែនាំលម្អិតពីរដ្ឋបាលរាជធានីភ្នំពេញ៖