មិត្តល្អបបួលគ្នារកស៊ី! យុវជន៣រូបចាប់ដៃគ្នាបោះទុន ៣ពាន់ដុល្លារ រកស៊ីលក់អាវយឺត អាចទាញចំណូលខ្ពស់មិនគួរឱ្យជឿ
Sambat SokhlangSEPTEMBER 6 2023255 views

ជាមិត្តល្អនឹងគ្នាត្រូវចេះបបួលគ្នារកស៊ី រៀនសូត្រ និងគិតថ្មីដែលរីកចម្រើន ជាក់ស្តែងដូចជាយុវជន ៣រូបនេះ បានប្រមូលគំនិតគ្នានិងចាប់ដៃគ្នាប្រមូលលុយដែលខ្លួនមានបញ្ចូលគ្នាបង្កើតទៅជាអាជីវកម្មលក់អាវយឺតមួយ ដែលអាចរកចំណូលក្នុងឆ្នាំខ្ទង់លានដុល្លារ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុកមួយឈ្មោះ CNBC បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ Ryan Bartlett រួមជាមួយមិត្តភ័ក្តិគាត់ពីរនាក់ទៀតឈ្មោះ Nick Ventura និង Matthew Winnick បានបោះទុនខ្ទង់ ៣,០០០ដុល្លារ ដែលជាលុយសន្សំបានរៀងៗខ្លួនមកបើកអាជីវកម្មលក់សម្លៀកបំពាក់បុរសមួយឈ្មោះ True Classic ។ ក្រោយប្រមូលទុនបានហើយ លោក Ryan Bartlett បានចាត់ចែងលុយមួយផ្នែកទៅទិញអាវរួចចាយលុយ ១០០ដុល្លារផ្សព្វផ្សាយទៅលើ Facebook ហើយពេលនោះគាត់រកបានប្រាក់ត្រឡប់មកវិញ ៣០០ដុល្លារបន្ទាប់ពីផុសលើបណ្តាញសង្គមហើយ។ ជាលទ្ធផលក្នុងមួយខែដំបូងនៃការលក់ True Classic អាចរកចំណូលបានដល់ទៅ ២៦,០០០ ដុល្លារឱ្យពួកគាត់ទាំង ៣នាក់។

True Classic Activewear

លុះក្រោយមកនៅក្នុងឆ្នាំ ២០២១ ជាកំហុសធំមួយក៏បានកើតឡើង គឺក្រុមហ៊ុនបានចាយលុយដល់ទៅ ៤០លានដុល្លារក្នុងការទិញសម្លៀកបំពាក់ដែលហេតុធ្វើឱ្យកង្វះខាតលុយបង្វិលរហូតឈានទៅដល់ការខ្ចីប្រាក់បន្ថែមពីធនាគារមួយដែលមានការប្រាក់ខ្ពស់ រហូតធ្វើឱ្យមានបំណុលជាប់ខ្លួនការលក់ក៏មិនសូវល្អ។ប៉ុន្តែមួយរយៈក្រោយៗមកការរកស៊ីក៏កាក់កប់វិញដែលធ្វើឱ្យ Ryan Bartlett មានលទ្ធភាពសងទៅធនាគារវិញអស់។ក្រោយភ្លៀងមេឃស្រឡះ ដោយនៅក្នុងឆ្នាំ ២០២២ កន្លងទៅក្រុមហ៊ុន True Classic អាចរកប្រាក់ចំណេញដល់ទៅ ៥២២.៧លានដុល្លារអាមេរិក ដែលក្លាយជាគូប្រជែងជាមួយនឹងម៉ាកល្បីៗដូចជា Everlane , Vuori , Nike និង Ralph Lauren ថែមទៀតផង។

Img 4204

គួរបញ្ជាក់ផងដែរថា គំនិតរកស៊ីរបស់ម្ចាស់ជំនួយវ័យក្មេងទាំង៣ខាងលើបានបញ្ជាក់ឱ្យឃើញថា ជាយុវវ័យគួរចាយពេលឱ្យមានតម្លៃ នាំគ្នាគិតអ្វីដែលរីកចម្រើនកុំចាយពេលឱ្យកន្លងផុតទៅទទេរៗ កុំចាំទាល់តែមានលុយច្រើនទើបចេញរកស៊ី តែត្រូវសាកល្បងធ្វើវាពីតូចទៅ ហើយប្តេជ្ញាធ្វើវាឱ្យល្អបំផុតនិងរៀនពីកំហុសឆ្គងដែលកើតមានពេលរកស៊ី។ ជាពិសេសត្រូវចេះចាត់ចែងហិរញ្ញវត្ថុឱ្យបានល្អបំផុត កុំចំណាយគ្មានខ្ទង់ ត្រូវគិតដល់ចំណាយណាដែលចាំបាច់និងមិនចាំបាច់ហើយត្រូវមានផែនការច្បាស់លាស់៕

Valley Fair Tile

Mask Group 3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia