មានដីកុំទុកចោល! តិចនិក ៣ កែច្នៃដីធម្មតា ឬដីទុកចោល​ ឲ្យក្លាយជាដីមានតម្លៃជាងមុន
Bunthoeun KoemJUNE 25 202512 views

ការទុកដីឲ្យទំនេរចោលមិនមែនជារឿងល្អនោះទេ ព្រោះវាមិនបានជួយដល់ម្ចាស់ដី និងសេដ្ឋកិច្ចជាតិនោះឡើយ។ ប៉ុន្ដែប្រសិនបើចេះកែច្នៃ នោះដីនឹងកាន់តែមានតម្លៃ ហើយអ្នកវិនិយោគក៏នឹងទទួលបានប្រាក់ចំណេញកើនឡើងជាលំដាប់ផងដែរ។ ពេលនេះដែរយើងនឹងនាំលោកអ្នកមកដឹកពីតិចនិកចំនួន ៣ ដែលអ្នកវិនិយោគនៅស្រុកខ្មែរតែធ្វើ ដើម្បីកែច្នៃដីរបស់ពួកគេឲ្យកាន់តែមានតម្លៃជាងមុន។ ដោយតិចនិកកែច្នៃដីទាំង ៣ នោះរួមមាន៖

១. អភិវឌ្ឍន៍ជាលំនៅឋាន ឬតំបន់សក្ដានុពល

អ្នកវិនិយោគមិនតិចនោះទេនៅស្រុកខ្មែរ ដែលទិញដីហើយទុកចោល រង់ចាំដីឡើងថ្លៃដើម្បីលក់យកចំណេញរួចយើងលុយដែលលក់បាននេះទៅវិនិយោគនៅកន្លែងថ្មីទៀត។ ប៉ុន្ដែក៏ឃើញមានអ្នកវិនិយោគខ្លះ ក៏បានអភិវឌ្ឍន៍ដីធម្មតាទៅជាដីដែលមានសក្ដានុពលសម្រាប់សាងសង់លំនៅឋាន តាមរយៈការអភិវឌ្ឍផ្សារ ប្រព័ន្ធទឹកភ្លើង ផ្លូវ និងកន្លែងកម្សាន្ដផ្សេងៗ ជាហេតុធ្វើឲ្យដីរបស់ពួកគេកាន់តែមានតម្លៃ និងទាក់ទាញជាងមុន។ ឯកអ្នកខ្លះទៀតដែលមានលទ្ធផលខ្លាំង បានកែច្នៃដីដែលខ្លួនបានទិញនោះទៅជាដីលំនៅឋានសម្រាប់សាងសង់ផ្ទះល្វែង បុរី ឬខុនដូជាដើម។ 

ជាក់ស្ដែងដូចលោកជំទាវ គង់ សំណាង ម្ចាស់បុរី ខេអេស រ៉េស៊ីដេន KS Residence ដែលមានទីតាំងស្ថិតនៅតំបន់កៀនស្វាយ។ ដំបូងឡើយដីនៅបុរីនេះ គឺគាត់ទិញទុកដើម្បីធ្វើជាកន្លែងលំហែរកាយប៉ុណ្ណោះ ប៉ុន្ដែដោយមើលឃើញសា្ថនភាពអំណោយផល គាត់ក៏មានអភិវឌ្ឍន៍ដីនោះទៅជាផ្ទះបុរី ធ្វើឲ្យតម្លៃដីកាន់តែមានតម្លៃជាងមុនថែមមួយកម្រិតទៀត។

២. អភិវឌ្ឍន៍ជាកន្លែងកម្សាន្ដ 

ក្រៅពីអភិវឌ្ឍន៍ជាលំនៅឋាន ការអភិវឌ្ឍន៍ជាកន្លែងកម្សាន្ដក៏ធ្វើឲ្យតម្លៃដីមានការកើនឡើងមួយកម្រិតទៀតផងដែរដោយសារតែមានចរន្ដមនុស្សមកកម្សាន្ដច្រើន។ ជាក់ស្ដែងដូចជា ការកែច្នៃរមណីយដ្ឋានភូមិ ផ្កាត្រកួន របស់លោក ឌិន សុមេធារិទ្ធ ជាដើម។ ចំណុចសំខាន់២​របស់រមណីយ​ដ្ឋាន​ភូមិផ្កាត្រកួនគឺ៖ ទី១ជាសួន​កម្សាន្ដ​បែប​ធម្មជាតិ​ដ៏ធំដោយ​មានបឹង​ធម្ម​ជាតិ ទី២ ជាលំនៅដ្ឋាន​លំហែកាយ បែប​បុរាណ​ប្រកប​ដោយ​ផាសុកភាព​ ដែលទាញមនុស្សមនាគ្រប់ទិញទីទៅលេងកម្សាន្ដ។

មែនទែនទៅ ដីនៅភូមិផ្កាត្រកួន ពីមុនហាក់ស្ងាត់ និងមានតម្លៃទាប ក៏ប៉ុន្ដែដោយសារតែការកែច្នៃដី បានធ្វើឱ្យតម្លៃដីនៅទីនោះហាក់លោតខ្ពស់ជាងមុន តាមការខិតខំប្រឹងរបស់លោក ហើយក៏មានលក់ដីឡូតិ៍ជូនអ្នកដែលមានវ័យចំណាស់ ដើម្បីត្រូវការកន្លែងធ្វើផ្ទះលំហែរ ធ្វើឱ្យមានការចាប់អារម្មណ៍ទ្វេដង។

៣. ដាំដុះដំណាំយកផល

ប្រសិនបើដីមិនស្ថិតនៅតំបន់អភិឌ្ឍន៍ ម្ចាស់ណាស់ដីនឹងមិនងាយឡើងថ្លៃ និងលក់បានថ្លៃនោះទេ។ ប៉ុន្ដែដើម្បីកុំឲ្យដីនៅទំនេរចោល យើងអាចកែច្នៃដីនោះទៅជាកន្លែងដាំដុះដំណាំសក្ដានុពលដើម្បីប្រមូលផលបាន។ ព្រោះវិធីសាស្ដ្រនេះក៏អាចជួយយើងឲ្យរកចំណូលបានបន្ថែមពីលើតម្លៃដី និងអាចធ្វើឲ្យដីមានអ្នកចាប់អារម្មណ៍ជាមុនផងដែរ៕

90

376770975 683006200527596 1556216675061668624 N

89

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia