បុគ្គលឆ្នើម ២រូប ប្រាប់ចំៗកំហុសធំ២ ធ្វើឲ្យបុគ្គលិកចំណូ.លមធ្យមជាប់បំណុ.លវ័ណ្ឌក
Kan DaraJUNE 25 2025223 views

«បំណុលមានមុខពីរ ប្រើត្រូវជីវិតនឹងរីកចម្រើន តែបើប្រើខុសផ្លូវអ្នកនឹងជួបទុក្ខធំ»។ មិនថាកម្ចីប្រាក់ពីធនាគារ ឬកម្ចីឯកជនដើម្បីចាប់ផ្តើមអាជីវកម្ម បង្កើតប្រភពចំណូលបន្ថែម ឬធ្វើអ្វីមួយនោះទេ ត្រូវគិតគូរឲ្យបានវែងឆ្ងាយ។ ខាងក្រោមនេះ គឺជាកំហុសធំៗ ២ ដែលធ្វើឲ្យបុគ្គលិកចំណូលមធ្យមជាប់បំណុលវ័ណ្ឌក៖

មហាសេដ្ឋី Warren Buffett (រហ័សនាម បិតាវិនិយោគ)

/. វិនិយោគលុយទាំងអស់ក្នុងកន្លែងតែមួយ៖ បុគ្គលិកចំណូលមធ្យមភាគច្រើនចូលចិត្តប្រមូលលុយដែលខ្លួនមានដាក់ក្នុងកន្លែងតែមួយ ជាពិសេសវិនិយោគលើអ្វីដែលខ្លួនមិនចេះ លុះពេលខាតបង់អស់រលីងពីខ្លួន បាត់ទាំងលុយ បាក់ទាំងទឹកចិត្ត។ ដូច្នេះចូរកុំយកលុយដែលអ្នកមានទាំងអស់វិនិយោគក្នុងក្រុមហ៊ុនតែមួយ ទោះបីវារីកចម្រើនខ្លាំងប៉ុណ្ណាក៏ដោយ។ អ្នកគួរស្វែងរកឱកាសវិនិយោគផ្លូវផ្សេងទៀត ឬពង្រីកទីផ្សារ ដែលគេច្រើនហៅថា ក្រុមហ៊ុនបែងភាគ។​

ជាក់ស្តែង អ្នកអាចបំបែកលុយទៅវិនិយោគដូចជា ទិញហ៊ុនសាលារៀនអន្តរជាតិល្បីនៅកម្ពុជា, ធនាគារធំៗ ឬវិស័យដែលអ្នកមានចំណេះដឹង ឬអាចបង្កើតក្រុមហ៊ុនមួយផ្សេងទៀតដោយជួយជ្រោមជ្រែងក្នុងការពង្រឹងប្រាក់ចំណូលដូចមហាសេដ្ឋី Warren Buffett មានក្រុមហ៊ុនរាប់មិនអស់ហើយសុទ្ធសឹងល្បីៗលំដាប់ពិភពលោកដូចជា ក្រុមហ៊ុនកូកាកូឡាជាដើម។

លោកជំទាវ ជា សិរី (អគ្គនាយកធនាគារជាតិ នៃកម្ពុជា​)

/. បងរំលស់ផ្ទះ៖ លោកជំទាវ​បានបញ្ជាក់ថា ជាទូទៅពេលអ្នកទៅទិញផ្ទះ មានអ្នកសាងសង់ផ្ទះ ឬម្ចាស់គម្រោង(developer) មួយចំនួន មិនចេញប័ណ្ណកម្មសទិ្ធឲ្យអ្នកនោះទេ ហើយថែមទាំងនិយាយថា បើអ្នកទិញផ្ទះពីពួកគេ ត្រូវតែខ្ចីលុយពីពួកគេផ្ទាល់។ ត្រង់ចំណុចនេះ បើអ្នកខ្ចីលុយពីម្ចាស់គម្រោង (អ្នកសាងសង់ឬក្រុមហ៊ុនសង់ផ្ទះ) នោះពួកគេនឹងយកអត្រាការប្រាក់ស្រេចតែខ្លួនកំណត់ អាចអត្រាការប្រាក់ រហូតដល់ ១៦% ឬ ១៨%ជាដើម ខណៈគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ យកអត្រាការប្រាក់ជាមធ្យមពី ៧%-១០%ប៉ុណ្ណោះ។ ទោះទិញផ្ទះក្នុងតម្លៃធូរ តែអត្រាការប្រាក់ខ្ពស់ នោះអ្នកទិញផ្ទះនឹងត្រូវចំណាយលុយច្រើនក្នុងការបង់រំលស់។

គួរជម្រាបផងដែរថា ជាគោលការណ៍អ្នកត្រូវមានកញ្ចប់លុយផ្ទាល់ខ្លួនចន្លោះពី ៦០%-៧០% យ៉ាងតិច និងប្រើប្រាស់កម្ចីតែ ៣០%ប៉ុណ្ណោះ ដោយមិនអាចប្រើបំណុលទាំងដុល (១០០%)ឡើយ ព្រោះវាអាចប្រឈមនឹងហានិភ័យខ្ពស់ណាស់៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia