គម្រោងផ្លូវល្បឿនលឿនទី២ និងទី៣ នឹងត្រូវសាងសង់ឆ្លងកាត់រាជធានី-ខេត្ដទាំង ៨ នេះ
Bunthoeun KoemJUNE 25 20257 views

ក្រោយវត្ដមានផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ទទួលបានជោគជ័យដោយបានសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋរួចមក រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញផែនការអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ខ្សែទី២ និងខ្សែទី៣ បន្ថែមទៀតផងដែរ។ ដោយគម្រោងផ្លូវល្បឿនលឿនទាំង ២ ខ្សែនេះនឹងសាងសង់ឆ្លងកាត់រាជធានី-ខេត្ដចំនួន ៨ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដកណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ

  • ផ្លូវល្បឿនលឿនខ្សែទី២ (ភ្នំពេញ-បាវិត)

គម្រោងផ្លូវល្បឿនលឿនទី២ នេះមានប្រវែងសរុប ១៣៥.១ គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង។ ហើយអ្វីដែលពិសេសផ្លូវនេះក៏នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាមផងដែរ។ តាមការគ្រោងទុកផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខ បន្ទាប់ពីគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីអំឡុងឆ្នាំ២០២៣។

488

  • ផ្លូវល្បឿនលឿនខ្សែទី៣ (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត)

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ នៅកម្ពុជា ខណៈគម្រោងមួយបាននិងកំពុងសិក្សាដើម្បីឆ្ពោះទៅកាន់ការបើកការដ្ឋានសាងសង់ដោយក្រុមហ៊ុន CRBC នាពេលខាងមុខ។ តាមការសិក្សាគម្រោងផ្លូវល្បឿនលឿននេះមានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ)រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)។ ខណៈគម្រោងនេះឆ្លងកាត់ភ្នំពេញ ប្រវែង ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ ១៣១ គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥ គីឡូម៉ែត្រ។

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនថ្មីនេះ ត្រូវបានចែកចេញជាពីរជំហាន ដោយជំហានទី១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩ គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ២.៥ ពាន់លានដុល្លារ និងជំហានទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១ គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ១.៧ ពាន់លានដុល្លារ៕

2d011e4d 8201 4ed9 A893 A00de817524d

21a0547c Befd 4c9a 917c 92f0c62345d0

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia