ការធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ក្នុងនោះសមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម។
ជាមួយគ្នានេះដែរ ការធ្វើប័ណ្ណ ប.ស.ស នេះគឺអាចធ្វើបានគ្រប់វ័យមិនថាក្មេងចាស់ ប្រុសស្រី សុទ្ធតែអាចធ្វើបាន ទោះជាបុគ្គលិកបម្រើការងារ ឬជាអ្នករកស៊ីលក់ដូរ មានអាជីវកម្មខ្លួនឯងក៏សុទ្ធតែអាចធ្វើបាន ហើយបើចំពោះ សមាជិត ប្តី/ប្រពន្ធ កូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការទៅធ្វើមិនមានបង់វិភាគទានទេ។
ដោយអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បាន ដោយត្រូវភ្ជាប់ទៅជាមួយនៅឯកសារសំខាន់ៗដូចខាងក្រោម៖
១.សហព័ទ្ធ (ប្តី ឬប្រពន្ធ)
២.កូនក្នុងបន្ទុក
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
- និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការសាកសួរផ្ទាល់បាននៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦ នៅរៀងរាល់ម៉ោងធ្វើការ៕