បារាំងកំពុងសិក្សាគម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យនៅកម្ពុជា ដែលមានឯកទេសលើជំនាញទាំងនេះ
Bunthoeun KoemJUNE 26 2025853 views

បណ្តាញមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងប៉ារីស ប្រទេសបារាំង បាននិងកំពុងសិក្សាគម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង នៅក្នុងប្រទេសកម្ពុជា។ ខណៈមន្ទីរពេទ្យនេះនឹងអាចមានសមត្ថភាពបម្រើសេវាវេជ្ជសាស្ត្រទូទៅ និងការព្យាបាលកម្រិតឯកទេស រួមមានការសង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុត ការវះកាត់ជំងឺបេះដូង ប្រព័ន្ធប្រសាទ ជំងឺមហារីក និងការវះកាត់ ប្តូរសរីរៈជាដើម។  នេះបើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល។

510479582 1148433123980116 8328122307867471778 N

ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារជាលក្ខណៈត្រីភាគីរវាង ក្រសួង សុខាភិបាល ស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងបណ្តាញមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងប៉ារីស ប្រទេសបារាំង (Assistance Publique – Hôpitaux de Paris, AP-HP International) ដែលទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ច បារាំង ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការគិតគម្រោងរៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យទំនើបខាងលើ។

512149844 1148432920646803 7608714608965063641 N

នៅក្នុងឱកាសនោះលោក Emmanuel LY-BATALLAN, ប្រធានផ្នែកសេដ្ឋកិច្ច នៃស្ថាទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់នូវ ជំហររបស់រដ្ឋាភិបាលបារាំងគាំទ្រក្នុងការគិតរៀបចំគម្រោងអោយដល់ការបង្កើតមន្ទីរពេទ្យនេះឡើង ដើម្បីបញ្ជាក់ពីចំណងមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរ កម្ពុជាបារាំង ជាពិសេសបង្ហាញពីកិច្ចសហប្រតិបត្តិការបារាំងលើការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាប្រកប ដោយភាពធន់។ លទ្ធផលសម្រេច នៃការសិក្សាសមិទ្ធិលទ្ធភាពនេះ នឹងត្រូវបង្ហាញជាផ្លូវការនៅក្នុង កិច្ចប្រជុំត្រីភាគីលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

513048917 1148432890646806 4876159582661960167 N

អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើលទ្ធផលបឋម ដែលសម្រេចបានតាមរយៈការចុះធ្វើការសិក្សាលម្អិត នៅតាមមន្ទីរពេទ្យជាតិ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល លើលក្ខណៈបច្ចេកទេសនៃការងារវិស្វកម្ម សម្ភារបរិក្ខារវេជ្ជសាស្ត្រ ការគ្រប់គ្រង និងការបណ្តុះបណ្តាល ធនធានមនុស្ស ព្រមទាំងផែនការថវិកាសម្រាប់ប្រតិបត្តិការទូទៅរបស់មន្ទីរពេទ្យនេះ។ តាមគម្រោងសិក្សាអំពី លទ្ធភាព មន្ទីរពេទ្យនេះនឹងអាចមានសមត្ថភាពបម្រើសេវាវេជ្ជសាស្ត្រទូទៅ និងការព្យាបាលកម្រិតឯកទេស រួមមានការសង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុត ការវះកាត់ជំងឺបេះដូង ប្រព័ន្ធប្រសាទ ជំងឺមហារីក និងការវះកាត់ ប្តូរសរីរៈស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតបប ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានថ្លែង អំណរគុណ និងបញ្ជាក់ជំហរគាំទ្រជាគោលការណ៍ ចំពោះលទ្ធផលសម្រេចបានជាបន្តបន្ទាប់ និងផែនការបន្ត របស់ក្រុមការងារខាងលើ ក្នុងការរៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យមិត្តភាពកម្ពុជា-បារាំង ដែលនឹងក្លាយ ជាមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំងទី១នៅកម្ពុជា ជាមួយនឹងសមត្ថភាពនិងគុណភាពលំដាប់អន្តរជាតិ៕

511105180 1148433163980112 5618281201753951636 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia