តើតម្លៃមាស ឡើងឬធ្លាក់ចុះ ក្នុងឆ្នាំ២០២៥? ខណៈអ្នកជំនាញធំៗ វិភាគបែបនេះ
Kan DaraJUNE 26 20254.2 K views

តម្លៃមាស (Gold Price) បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឡើងលើស ២,៣០០ ដុល្លារ/១អោន នៅចុងឆ្នាំ ២០២៤ និងដើមឆ្នាំនេះ។ ចុះតើទិសដៅអនាគតនៃតម្លៃមាស ក្នុងឆ្នាំ២០២៥ កើនឡើង ឬធ្លាក់ចុះ?

បច្ចុប្បន្នតម្លៃមាសបានហក់ឡើងខ្ពស់ជាង ៣,៣០០ ដុល្លារក្នុងមួយអោន ខណៈអ្នកជំនាញ និងស្ថាប័នហិរញ្ញវត្ថុធំៗដូចជា Goldman Sachs និង JPMorgan បានព្យារកណ៍ថា អាចឡើងដល់ ៣៦០០ ដុល្លារទៅ ៣៧០០ ដុល្លារក្នុងមួយអោន សម្រាប់ឆ្នាំ២០២៥ បើស្ថានភាពពិភពលោកនៅតែបន្តគ្មានភាពប្រាកដប្រជា។

ដោយឡែក ប្រសិនបើស្ថានភាពពិភពលោកវិលត្រឡប់មកប្រក្រតីវិញ តម្លៃមាសអាចស្ថិតក្នុងចន្លោះត្រឹម ២,៣០០ ដុល្លារដល់ ២,៥០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយអោន។ យោងតាមការព្យារណ៍របស់ World Bank និង Kitco News។

គួរជម្រាបផងដែថា តម្លៃមាសបច្ចុប្បន្នហក់ឡើងខ្ពស់ហួសការរំពឹងទុក ដែលគេហៅថា “Spot Price” ព្រោះវាកើនឡើងខុសប្រក្រតីដោយសារសេចក្តីភ័យខ្លាច និងអារម្មណ៍ទីផ្សារដូចជា វិបត្តិអ៊ីស្រាអែល-អ៊ីរ៉ង់, វិបត្តិភូមិសាស្ត្រកាន់តែឡើងកម្តៅ, អតិផរណាខ្ពស់, ដុល្លារខ្សោយខ្លាំង, ការចរចារជុំវិញអត្រាការប្រាក់ និងភាពមិនប្រាកដប្រជាជុំវិញពិភពលោក។

ចុះតើតម្លៃមានអាចធ្លាក់វិញទេ? តម្លៃមាសអាចធ្លាក់ចុះវិញ ប្រសិនបើស្ថានភាពវិស័យនយោបាយ និងសេដ្ឋកិច្ចពិភពលោក ត្រឡប់មកដូចសភាពដើមដូចជា មិនបន្ថយអត្រាការប្រាក់, ធនាគារកណ្តាលរឹតត្បិតការប្រាក់ និងលុយដុល្លារកើនឡើងតម្លៃវិញជាដើម។ តម្លៃមាសអាចធ្លាក់ដល់កម្រិតដែលអ្នកជំនាញបានព្យាករណ៍៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia