ក្រុមហ៊ុន អេច ជី ប៊ី គ្រុប ( HGB Group) បាននាំយកថវិកាចំនួន២០០លានរៀល គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងកម្លាំងទាហានជួរមុខការពារនៅតំបន់ព្រំដែន ដើម្បីផ្គត់ផ្គង់តាមតម្រូវការ
Sreymom ChaJUNE 26 2025

ស្មារតីរួបរួមខ្មែរតែមួយ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប ( HGB Group) បាននាំយកថវិកាចំនួន ២០០លានរៀល គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងកម្លាំងទាហានជួរមុខការពារនៅតំបន់ព្រំដែន ដើម្បីផ្គត់ផ្គង់តាមតម្រូវការ។

Photo 2025 06 26 14 21 51

ជាសក្ខីភាពបង្ហាញពីការរួបរួមគ្នាដ៏រឹងមាំក្នុងជាតិសាសន៍ខ្មែរតែមួយ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប បាននាំយកថវិកាចំនួន ២០០លានរៀល គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងកម្លាំងទាហានជួរមុខការពារនៅតំបន់ព្រំដែនក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រនូវការតស៊ូពុះពាររបស់កងទ័ពខ្មែរ ដែលរក្សានូវឯករាជ្យភាពដែនដី និងការពារសន្តិភាពជាតិ។

Photo 2025 06 26 18 40 33

លោកឧកញ៉ា ង៉ូវ លាងហួត អគ្គនាយកក្រុមហ៊ុន អេច ជី ប៊ី គ្រុប បានមានប្រសាសន៍ថា “យើងជឿជាក់ថា ក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយ ឈាមជ័រជាខ្មែរ វាជាកាតព្វកិច្ចក្នុងការរួមគ្នាប្រឈមមុខ និងគាំទ្រការដឹកនាំដែលនាំមកជាប្រយោជន៍ និងសន្តិភាពជាតិ។ ស្មារតីរួបរួមជាតិគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបក្នុងកាលៈទេសៈដ៏តានតឹងនេះ ហើយក្រុមហ៊ុន អេច ជី ប៊ី គ្រុប រួមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ ពិតជាយកចិត្តទុកដាក់នឹងការចូលរួមចែករំលែកនូវបន្ទុករបស់រាជរដ្ឋាភិបាលដើម្បីសន្តិសុខជាតិមាតុភូមិ។"

Photo 2025 06 26 14 20 15

ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យពាណិជ្ជកម្ម និងយានយន្តនៅកម្ពុជា ក្រុមហ៊ុន អេច ជី ប៊ី គ្រុប តែងតែបំពេញបេសកកម្មដែលជម្រុញអោយមានការអភិវឌ្ឍ និងចូលរួមជាចំណែកមួយ ជាមួយរាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍នៅក្នុងសហគមន៍។

Photo 2025 06 26 14 20 54

Photo 2025 06 26 14 21 22

Photo 2025 06 26 18 48 36

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia