ឱកាសល្អបានមកដល់ហើយ សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់ចេះចាប់យកទីផ្សារឱ្យបានល្អ មិនទាន់ចេះគ្រប់គ្រងលុយឱ្យល្អិតល្អន់ ជាពិសេសនោះសម្រាប់ម្ចាស់អាជីវកម្មថ្មីៗតែម្តង ដោយសារតែពេលនេះលោកអ្នកអាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ជាមួយ CEO ឆ្នើម ២រូប នៅក្នុងខែមីនាខាងមុខនេះ។
សម្រាប់សិក្ខាសាលានេះដែរ គឺសម្រាប់ម្ចាស់អាជីវកម្មដែលរៀនអំពីរបៀបរៀបចំផែនការហិរញ្ញវត្ថុដើម្បីនិរន្តរភាពអាជីវកម្ម និងឱកាសអាជីវកម្មក្នុងសម័យខ្សត់ទីផ្សារ” សិក្ខាសាលានេះដែរ នឹងជួបជាមួយ CEO ២រូប គឺលោក Michael Tee ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន CG Life និងលោក សំ កុសល ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Business Cambodia ។
ចំពោះសិក្ខាសាលានេះដែរ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង ៥:០០ ល្ងាច នៅអគារ GC Life (ទល់មុខវិទ្យាល័យបាក់ទូក) ដូច្នេះហើយលោកអ្នកអាចចុះឈ្មោះចូលរួមឥតគិតថ្លៃឥលូវនេះតាមរយៈលីង https://bit.ly/3KeRre7 ឬ QR Code ខាងក្រោម។
សូមបញ្ជាក់ថា ការចុះឈ្មោះឥតគិតថ្លៃនេះគឺសម្រាប់តែម្ចាស់អាជីវកម្ម ២៥ដំបូងតែប៉ុណ្ណោះ ហើយសម្រាប់ម្ចាស់អាជីវកម្ម ២៥នាក់ដែលត្រូវបានជ្រើសរើសក្នុងការចូលរួម ក្រុមការងារនឹងទាក់ទងទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣៕
អត្ថបទ៖ ធី ស្រីល័ក្ខ