ប្លែកពីគេ! គេផលិតឡានអគ្គិសនីថ្មីៗ តែ Toyotaត្រៀមយកឡានចាស់ៗមកច្នៃធ្វើឡានអគ្គិសនីប្រើប្រាស់ម្តងទៀត
ធី ស្រីល័ក្ខJANUARY 30 2023362 views

ដើម្បីពន្លឿនការផ្លាស់ប្តូរនៅក្នុងពិភពលោកដែលកំពុងតែមានសន្ទុះសេដ្ឋកិច្ចក៏ខ្លាំងក្លានេះ​ បានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនបានព្យាយាមស្វះស្វែង រកគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីរកគំនិតថ្មី បង្កើតស្នាដៃរថយន្តម៉ូតថ្មីៗដើម្បីដាក់លក់នៅលើទីផ្សារ។ក្នុងនោះគេសង្កេតឃើញថា ក្រុមហ៊ុន Toyota ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដែលបានធ្វើការអភិវឌ្ឍន៍ ល្អបំផុតមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តដទៃទៀតៗក្នុងការបង្កើតប្រភេទរថយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

Toyota Ev Strategy 1200x675

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Los Angeles Time បានឱ្យដឹងថា ក្រុម​ហ៊ុន​ Toyota Motor Corp កំពុង​​​សម្លឹងឃើញ​​​​​គម្រោងថ្មី ដោយគម្រោងថ្មីនោះគឺ​​បំប្លែក​​​ឡាន​ចាស់​ៗ​ ​​​មក​កែច្នៃ​​​​​​ជា​​ឡាន​អគ្គិសនី​​​​​ ដែលអាចប្រើប្រាស់ឡើងវិញម្តងទៀត។រីឯគោលបំណងធំរបស់គម្រោងនេះគឺក្រុមហ៊ុន Toyota ចង់ក្លាយជាចំណែកមួយជួយទៅដល់បរិស្ថានពីការបំពុសពីកាបូនដែលចេញពីរថយន្ត ខណ:​​ដែល​​បច្ចុប្បន្ន​ ​ ​Toyota រង​ការ​​​ចោទប្រកាន់​ពី​​​​​​ក្រុម​អភិវឌ្ឍ​ន៍​ថាមពល​​​យានយន្ត​​អគ្គិសនី​​ ដែលជា​ក្រុម​ហ៊ុន​ផលិត​​​​រថយន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជួយ​កាត់​​បន្ថយ​​​កាបូន​​តិច​​ខ្លាំងបំផុត​ ​​​ហើយ​នៅ​សហរដ្ឋ​អាមេរិក​​​ ​ត្រូ​វបាន​​គេ​ដឹង​ថា​ ​​Toyota ​​​បាន​លក់​ចេញ​​​​នូវប្រភេទ​​ឡាន​អគ្គិសនី​​​​តិច​​ជាង​ ១%​​​ ​​​​នេះ​​ជាហេតុ​ធ្វើ​ឲ្យ​ ក្រុម​​ហ៊ុន​ជប៉ុន​មួយ​នេះ​​ បង្ខំ​ចិត្ត​ក្នុង​​ជ្រើសរើសដើរ​ផ្លូវ​​​​​​មួយ​នេះ​។

A P23013111017930

ជាមួយគ្នានេះ បើតាមការលើកឡើងរបស់លោក Akio Toyoda​ នាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota ក្នុងព្រឹត្តិការណ៍ពិរពណ៍កាលពីថ្ងៃសុក្រនៅឯ Tokyo Auto Salon ក្នុងទីក្រុង Chiba ប្រទេសជប៉ុន លោកបានលើកឡើងយ៉ាងដូច្នោះ “ដំណើរឆ្ពោះទៅកាន់ការកាត់បន្ថយបំភាសឧស្ម័នពុសជាដំណើរការដែលចំណាយពេលយូរ ហេតុនេះជម្រើសនៃការកែច្នៃឡានចាស់ឱ្យក្លាយជាឡានអគ្គិសនីដែលអាចប្រើប្រាស់ឡើងវិញបានជាជម្រើសល្អបំផុតសម្រាប់ក្រុមហ៊ុន Toyota”

A

គួរ​បញ្ជាក់​ផងដែរ​​ថា​ ទន្ទឹមនឹងការបង្កើតគម្រោងការថ្មីនេះ Toyota ​នៅ​តែ​ចាប់​ជាប់​មិន​លែង​នូវ​គម្រោង​ការ កាលពី​ឆ្នាំ២០២១ ​​​​​ថាលក់​ចេញ​​នូវ​ឡាន​អគ្គិសនី​​​​ឲ្យបាន​ ៣.៥លាន​គ្រឿងក្នុង​​១​ឆ្នាំ នៅ​ឆ្នាំ២០៣០ ​​ហើយ​​​​​ Toyota ​​ក៏បានសន្យា​ថា​នឹងដាក់​​លក់​​​សេរី​ឡាន​ Lexus ​​ប្រើ​អគ្គិសនី​​សុទ្ធ​​​​​ទៅ​កាន់​​​សហរដ្ឋអាមេរិក​ ចិន​ និង​​អឺរ៉ុប​នៅឆ្នាំ២០៣០​ផងដែរ​៕

20211214 Bev 25 S

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia