Pruis ជាគំរូរថយន្តមួយម៉ូឌែលដែលបានឆក់យកបេះដូងប្រជាជនខ្មែរជាច្រើនជំនាន់មកហើយ នេះគឺដោយសារតែរថយន្តនេះមានភាពសន្សំសំចៃខ្លាំង តម្លៃសមរម្យ ចំណែកគ្រឿងបន្លាស់ក៏ថោក និងងាយស្រួលផ្លាស់ប្តូរថែមទៀត ខណៈបងប្អូនមានលុយត្រឹមតែ១ម៉ឺនដុល្លារអីក៏អាចជិះបានដែរ ។ ប៉ុន្តែ តើបងប្អូនមានដឹងទេ តើម៉ូដែលថ្មី ស៊េរីឆ្នាំ ២០២៤ របស់រថយន្តមួយម៉ូដែលនេះ មានតម្លៃប៉ុន្មាននៅខ្មែរ បើគិតត្រឹមដើមខែកក្តដានេះ?
យោងតាមផេកផ្លូវការ Auto US Direct Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្ត Toyota Prius Limited ស៊េរីឆ្នាំ២០២៤ មានតម្លៃសរុប ៩៤,២៥៣ដុល្លារ (តម្លៃនៅខ្មែរ) ខណៈតម្លៃនេះបានរួមបញ្ចូលតម្លៃផ្សេងៗជាច្រើនដូចជា៖
- តម្លៃឡាន ៤១,៩៩៥ ដុល្លារ
- តម្លៃពន្ធនាំចូល ៤៥,៩០៩ ដុល្លារ
- តម្លៃដឹកជញ្ជូន ២,០៥០ ដុល្លារ
- តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២,០០០ ដុល្លារ
- តម្លៃសរុបទាំងអស់ ៩៤,២៥៣ ដុល្លារ
គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia ឬតាមរយៈលេខតេលេក្រាម 061 288 687 ៕