ពេញចិត្តស្តូកសម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តឡើងភ្នំ ចុះទឹក ចូលព្រៃ បើកបរនៅលើផ្លូវដែលមានស្ថានភាពពិបាកៗ ឬបងប្អូនដែលតែងតែគាំទ្ររថយន្តធន់ខ្ពស់ ទូលាយៗ ងាយស្រួសក្នុងការធ្វើដំណើរ ពេលនេះ Land Cruiser ស៊េរីឆ្នាំ២០២៤ដាក់លក់នៅខ្មែរ ជាមួយរូបរាងស្អាតកប់តែម្តង ខណៈតម្លៃជាង១០ម៉ឺនដុល្លារ។
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Auto US Direct Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្តស៊េរីខ្ពស់ឆ្នាំ ២០២៤ TOYOTA LAND CRUISER First Edition មានតម្លៃសរុបទាំងអស់ ១៦០,៤៣៤ ដុល្លារ (តម្លៃនៅខ្មែរ)។ ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃជាង១០ម៉ឺនដុល្លារនេះត្រូវបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៨៩,៨៣១ដុល្លារ
- តម្លៃពន្ធនាំចូល ៥៨,៣៥៤ដុល្លារ
- តម្លៃដឹកជញ្ជូន ២,៤៥០ដុល្លារ
- តម្លៃឯកសារនៅខ្មែរ ៩០០ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៧,៥០០ដុល្លារ
- តម្លៃសរុបទាំងអស់ ១៦០,៤៣៤ដុល្លារ
គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia ឬតាមរយៈលេខតេលេក្រាម 061 288 687 ៕