ហ្វេនតូយ៉ូតាតិចអត់ដឹង! នេះជារថយន្ត៥ម៉ូដែលរបស់ Toyota ពេញនិយមខ្លាំង និងលក់ដាច់បំផុតនៅជប៉ុន
នារី AUTOMARCH 7 20242.4 K views

Toyota ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម៉ាក​រថយន្ត​ដែល​ពេញ​និយម​និង​លក់​ដាច់​បំផុត​របស់​ប្រទេស​ជប៉ុន​ ខណៈឆ្នាំ ២០២៣​ ក្រុមហ៊ុនអាចលក់រថយន្តអស់ចំនួន ១១.២ លានគ្រឿងនៅក្នុង​ពិភពលោក។ ជាក់ស្តែង បើក្រឡេកមកមើលតាមដងផ្លូវប្រទេសកម្ពុជាយើងវិញ យើងសង្កេតឃើញថា មានអ្នកបើកបរយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈម៉ូដែលដែលពេញនិយមខ្លាំងជាងគេគឺរថយន្ត Toyota Prius។

ទន្ទឹមនឹងមានហ្វេនគាំទ្រច្រើនខ្លាំងបែបនេះ តើប្រិយមិត្តមានដឹងទេថា នៅលើទឹកដីកំណើតរបស់ក្រុមហ៊ុនយក្សតូយ៉ូតា តើរថយន្តម៉ូដែលណាដែលពេញនិយមជាងគេ?​

Fabrica Toyota Abc Siderurgico

យោងតាមការចុះផ្សាយលើគេហទំព័រ Best Selling Cars ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​តូយ៉ូតា​ដែល​ពេញ​និយម​និង​លក់​ដាច់​បំផុត​ទាំង ៥ នៅ​ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ ២០២៣ ដោយ​ផ្អែក​លើ​ទិន្នន័យ​លក់៖

1698784712944

១. Toyota Yaris លក់អស់ ៤៣៤,២០៧ គ្រឿង៖ Toyota Yaris គឺជារថយន្តប្រភេទ hatchback ដែលលក់ដាច់បំផុតនៅក្នុងប្រទេសជប៉ុនក្នុងរយៈពេល ៤ ឆ្នាំជាប់គ្នា។ វាត្រូវបានគេស្គាល់ថា ជារថយន្តដែលសន្សំសំចៃប្រេង តម្លៃសមរម្យ និងងាយស្រួលបត់បែនលើដងផ្លូវចង្អៀត ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ការបើកបរក្នុងទីក្រុង។

1

២. Toyota Corolla លក់អស់ ៣៨៧,៤២២ គ្រឿង៖ ជារថយន្តពេញនិយមដែលមានអាយុចំណាស់មួយរបស់តូយ៉ូតា កូរ៉ូឡាគឺជារថយន្តធុនតូច ប៉ុន្តែមានផ្នែកខាងក្នុងធំទូលាយ។ Corolla ជាប់ចំណាត់ថ្នាក់ជារថយន្តដែលលក់ដាច់បំផុតទូទាំងពិភពលោក ហើយនៅក្នុងប្រទេសជប៉ុន វានៅតែជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារ និងអ្នកធ្វើដំណើរ។

2

៣. Toyota Sienta លក់អស់ ៣២៤,៦៦៤គ្រឿង៖ Toyota Sienta គឺជារថយន្តខ្នាតតូចដែលលក់ដាច់ក្នុងឆ្នាំ ២០២៣ ។ វាផ្តល់នូវកន្លែងអង្គុយប្រកបដោយផាសុកភាពសម្រាប់អ្នកដំណើរ ៧ នាក់ និងប្លង់ខាងក្នុងដែលអាចបត់បែនបាន ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារ។

3

៤. Toyota Noah/Voxy លក់អស់​ ២៦៧,៣៨១ គ្រឿង៖ រថយន្ត Toyota Noah/Voxy ពួកគេផ្តល់កន្លែងធំទូលាយច្រើនជាង Sienta ហើយជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារធំ។​

4

៥. Toyota Prius លក់អស់ ២៤៧,៦២៣ គ្រឿង៖ រថយន្ត Hybrid Electric របស់តូយ៉ូតា Prius បានឈានមុខគេក្នុងចលនា GREEN CAR (ជួយថែបរិស្ថាន) ខណៈ Prius ជំនាន់ទី៥ ខ្លាញ់គោ មានការលក់កើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២៣ ដោយសារវា ការរចនាកាន់តែទាន់សម័យ និងស៊ីប្រេងកាន់តែតិច៕ ​

5

 

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia