ដំណឹងល្អ! កម្ពុជានឹងមានរោងចក្រដំឡើងរថយន្ដ Toyota តម្លៃជាង ៣៦ លានដុល្លារនៅតំបន់សំខាន់នេះ
Bunthoeun KoemSEPTEMBER 8 20229.8 K views

ជាដំណឹងដ៏រីករាយមួយ ខណៈក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុនគឺតូយ៉ូតា (Toyota) បានបោះទុននិយោគសរុបជាង ៣៦ លានដុល្លារ បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងនេះក៏បានបង្កើតឱកាសការងារជាច្រើនកន្លែងផងដែរ។

Toyota Motomachi Plant Production

យោងតាមការចេញផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះបានបញ្ជាក់ថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាបពរ ជូនដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.” ជាអ្នកគ្រប់គ្រងលើគម្រោងធំនេះ។

តាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែល បានឲ្យដឹងថា គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់៕

អត្ថបទ៖ កឹម ប៊ុនធឿន

Front Left Side 47

Tcam Price and Model Tool

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia