ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយចំនួន។ ដោយការងារនេះអាចនឹងធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ទាំងនោះមានការរអាក់រអួលផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជានៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ការរុះរើគន្លងខ្សែបណ្ដាញនេះមានដូចខាងក្រោម៖
-ក្នុងចន្លោះម៉ោង៨ ដល់ម៉ោង១៣ នៅ
១-ខណ្ឌព្រែកព្នៅៈ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅសង្កាត់គោករកា (សាខាអូរដឹម)
២-ខណ្ឌពោធិ៍សែនជ័យៈ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កាកាបទី១ កាកាបទី២ សង្កាត់ចោមចៅទី៣ (សាខាអូរដើម)។
-ក្នុងចន្លោះម៉ោង៨ ដល់ម៉ោង១៦ នៅ:
១-ខណ្ឌចំការមនៈ តំបន់ភ្លើងលេខ PT1732 ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី១ (សាខា ចាក់អង្រែក្រោម)
២-ខណ្ឌសែនសុខៈ តំបន់ភ្លើងលេខ P2494, P3108, P3777, P4406, P4711 ស្ថិតនៅក្នុង សង្កាត់ក្រាំងធ្នង់ សង្កាត់ឈ្មួញ (សាខាអូរដើម)
៣-ខណ្ឌមានជ័យៈ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី១ (សាខាចាក់អង្រែក្រោម និងសាខា ទួលពង្រ)។
- ថ្ងៃសុក្រទី១១ ខែមេសា ឆ្នាំ២០២៥
- ក្នុងចន្លោះម៉ោង៨ ដល់ម៉ោង១៧ នៅ:
១-ខណ្ឌសែនសុខៈ តំបន់ភ្លើងលេខ អូរបែកក្អម) ប.ត393 ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម (សាខាអូបែកក្អម)។
២-ខណ្ឌមានជ័យ: តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី១ បឹងទំពន់ទី២ (សាខាទួលពង្រ)។
៣-ខណ្ឌកំបូលៈ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កំបូល សង្កាត់កន្ទោក (សាខាអូរដើម)។
- ថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥
ក្នុងចន្លោះម៉ោង៨ ដល់ម៉ោង១៦ នៅ: តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កំបូល សង្កាត់កន្ទោក (សាខា អូរដើម) ខណ្ឌកំបូល៕