ចង់ចំណេញតាមដានផង! ក្រោយចូលឆ្នាំ ហាងឆេងមាសប្រែប្រួលខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត
Toeuy HongAPRIL 16 202512.4 K views

 គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥នេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លាំងមិនធ្លាប់មានពោលគឺតម្លៃមាសបានបន្តហក់ឡើងយ៉ាងគំហុកដោយឡើងថ្លៃចំនួន១២៨ដុល្លារ ដែលធ្វើឲ្យតម្លៃមាសពេលនេះឡើងដល់៣៣៥០ដុល្លារក្នុងមួយអោន(ស្មើនឹង៤០៣៦ដុល្លារក្នុងមួយតម្លឹង)។

 

មូលហេតុដែលមាសបន្តឡើងរហូតបំបែកកំណត់ត្រាតម្លៃថ្មីបែបនេះគឺដោយសារតែហានិភ័យភូមិសាស្រ្តនយោបាយនិងការកើនឡើងនៃភាពតានតឹងនៃការធ្វើពាណិជ្ជកម្មរវាងអាមេរិកនិងចិន ដូច្នេះធ្វើឲ្យក្រុមអ្នកវិនិយោគបានងាកមកវិនិយោគលើមាសដែលជាទ្រព្យសុវត្ថិភាព ហើយរុញតម្លៃមាសឲ្យឡើងកាន់តែខ្លាំងឡើង។

 

លើសពីនេះកត្តាមួយទៀតដែលរុញតម្លៃមាសឲ្យឡើងថ្លៃខ្ពស់បែបនេះគឺដោយសារតែប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដែលធ្វើឲ្យអ្នកវិនិយោគបានលក់ប្រាក់ដុល្លារចេញហើយនាំគ្នាសម្រុកមកទិញមាសទុកខណៈពេលដែលភាពតានតឹងនៃពាណិជ្ជកម្មរវាងអាមេរិកនិងកាន់ចិនតែឡើងកម្ដៅ។

 

លោក Lukman Otunuga អ្នកស្រាវជ្រាវវិភាគជាន់ខ្ពស់នៃក្រុមហ៊ុន FXTM បានឲ្យដឹងថាមាសនៅតែឡើងខ្លាំងដោយសារតែប្រាក់ដុល្លារចុះខ្សោយ ភាពមិនច្បាស់លាស់នៃការប្រកាសពីយកពន្ធនាំចូលនិងភាពភ័យខ្លាចនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកល។

 

 សម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងវិញក៏បន្តឡើងថ្លៃដូចគ្នាដែរ។ គិតត្រឹមព្រឹកនេះហាងឆេងមាសក្នុងស្រុកឡើងដល់៤០៣ដុល្លារក្នុងមួយជី៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia