បើអ្នកជាសមាជិក ប.ស.ស. ហើយអ្នកក្នុងបន្ទុក (កូន) របស់អ្នកមានចាប់ពី ២នាក់ឡើងទៅ ដែលត្រូវបំពេញគ្រប់លក្ខខណ្ឌស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. គឺតម្រូវឱ្យចុះបញ្ជីទាំងអស់ មិនអាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តែម្នាក់បានទេ (ច្បាប់តម្រូវ)។
ជាមួយគ្នានោះដែរ ដើម្បីអាចស្នើសុំចុះឈ្មោះកូនៗក្នុងបន្ទុករបស់អ្នកចូលជាសមាជិក ប.ស.ស. បាន គឺត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១. កូនៗក្នុងបន្ទុករបស់អ្នកត្រូវមានអាយុក្រោម ១៨ឆ្នាំ ព្រមទាំងពុំមានប្រកបមុខរបរ ឬការងារ ដែលមានប្រាក់ចំណូល លើកលែងតែកូនដែលមានពិការភាព ឬមានជំងឺរុំារ៉ៃ
២. ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត /ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៣.សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គម៕