១ថ្ងៃលក់បានជាង៥ពាន់គ្រឿង! ឡានអគ្គិសនី Toyota សាកថ្មម្តង ជិះបានជិត៦០០គីឡូ តម្លៃខ្ទង់២ម៉ឺន$
នារី AUTOAPRIL 21 20239.9 K views

គិតត្រឹមថ្ងៃដំបូងនៃការបញ្ជាទិញរថយន្តអគ្គិសនី Toyota bZ3 ក្រុមហ៊ុនបានទទួលការកម្មង់រហូតដល់ទៅ ៥០០០គ្រឿងក្នុងប្រទេសចិន ខណៈដែលរថយន្តមួយនេះសាកថ្មម្តង អាចជិះបានជាង ៦០០គីឡូជាមួយតម្លៃត្រឹមតែខ្ទង់២ម៉ឺុនប៉ុណ្ណោះក្នុងមួយគ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីពេលថ្មីៗនេះ។

១

Toyota bZ3 ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា FAW-Toyota ដែល​ជា​ម៉ូដែល​ទី​ពីរ​របស់ Toyota ក្នុង​ស៊េរី bZ ហើយក៏​ជា​រថយន្ត​អគ្គិសនី​ដំបូងបង្អស់​របស់​ខ្លួន​ផង​ដែរ។ ជាមួយគ្នានេះដែរម៉ូឌែលមួយនេះមានបំពាក់នូវបច្ចេកវិទ្យាថាមពលសំខាន់ៗពី BYD រួមទាំងអាគុយ Blade LFP និងម៉ូទ័រអេឡិចត្រិចពីក្រុមហ៊ុន Fudi Motor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD ផ្ទាល់តែម្តង។

Image

ទន្ទឹមនឹងនេះដែរ ទាក់ទងទៅនឹងតម្លៃវិញរថយន្តម៉ូដែលនេះមានតម្លៃចាប់ផ្តើមពី ២៤,៧០០ ដុ​ល្លារ ខណៈម៉ូដែលជួរកំពូលចាប់ផ្តើមពី ២៩,០០០ ដុល្លារ ដោយសាកថ្មម្តងអាចជិះបានពី ៥១៧ គីឡូម៉ែត្រ​ទៅ ៦១៦គីឡូម៉ែត្រ។ នេះបើតាមការគណនានៅលើវដ្តសាកល្បង CLTC កន្លងមក។​ លើសពីនេះម៉ូដែលមូលដ្ឋានមានម៉ូទ័រខាងមុខមានកម្លាំង ១៣០ គីឡូវ៉ាត់ (១៧៤ សេះ) ខណៈពេលដែលប្រភេទ Long Range មានម៉ូទ័រខាងមុខដែលមានកម្លាំង 180 kW (241 hp) និងកម្លាំងបង្វិល ២២៣ ផោនហ្វីត (៣០៣ ញូតុនម៉ែត្រ) ។

Toyota Bz3

សូមជម្រាបផងដែរថា Toyota bZ3 ត្រូវបានផលិតនៅរោងចក្រ FAW-Toyota ក្នុងទីក្រុង Tianjin ប្រទេសចិន ខណៈរោងចក្រនេះមានសមត្ថភាពផលិតរថយន្តរហូតដល់ទៅ ២០០,០០០ ក្នុងរយៈពពេលមួយឆ្នាំ៕​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia