ពេលនិយាយដល់ការ៉ាសសាំងដែលមានបរិវេនធំទូលាយ ងាយស្រួលក្នុងកាចត និងបរិស្ថានជំុវិញមានផាសុខភាព បងប្អូនភាគច្រើនប្រហែលជាគិតទៅដល់ Total Energies ដែលការ៉ាស់សាំងលេចធ្លោមួយក្នុងចំណោមយីហោជាច្រើនទៀត។
រួចចុះបងប្អូនធ្លាប់បានគត់សម្គាល់ទេថា តើយីហោចាស់វស្សាមួយមានចំណុចពិសេស ក៏ដូចជាគន្លឹះអ្វីខ្លះ ធ្វើឱ្យឈរជើងកាន់វស្សានៅកម្ពុជា? ដូច្នេះថ្ងៃនេះចាបក្រហមសូមលោកយកចំណុចសំខាន់ខ្លះៗដែលយីហោមួយនេះ អាចទាក់ទាញចិត្តអតិថិជនរបស់ខ្លួនបាន៖
១. មានទីតាំងធំទូលាយ៖ នៅពេលដែលនិយាយអំពីទីតាំងអាចនិយាយបានថា Total អាចទាញយកបេះដូងអតិថិជនមែនទែន ដែលមិនផ្តល់ឱ្យអតិថិជនរបស់ខ្លួនមានអារម្មណ៍ថាចង្អៀតឡើយ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានបុគ្គលិកច្រើននាក់ ដែលមិនធ្វើឱ្យយើងចាំយូរឡើយ។
២. ផ្លូវកាច់ជ្រុង៖ តាមការសង្កេតកន្លងមក ភាគច្រើននៃការ៉ាសសាំងនេះគឺស្ថិតនៅផ្លូវកាត់ជ្រុង។ មូលហេតុ Total ជ្រើសរើសទីតាំងកាច់ជ្រុងនេះគឺដោយសារ កន្លែងកាត់ជ្រុងជាទីតាំងមានមនុស្សអ៊ូអរច្រើន ដូច្នេះឱកាសលក់ដាច់ក៏មានច្រើន។ មួយវិញទៀតពេលនៅកាត់ជ្រុង មនុស្សភាគច្រើនបើកបរផ្លូវកាត់តាមការ៉ាស ម៉ោះហើយភាគរយនៃការលក់ក៏មានច្រើនដូចគ្នា។
៣. ងាយស្រួលជ្រកភ្លៀង៖ ជាទូទៅនៅពេលដែលមានភ្លៀងធ្លាក់ស្ទើរតែគ្រប់ការ៉ាសសាំងទាំងអស់របស់ Total គឺមានមនុស្សណែនៗតែម្តង ដែលមើលទៅការ៉ាស់សាំងមួយនេះខ្វល់ខ្វាយអតិថិជនរបស់ខ្លួនមែនទែន។
៤. តែងអាប់ឌែត៖ ជារាងរាល់បួនប្រាំឆ្នាំម្តង ភាគច្រើនតូតាលតែងតែ ប្តូររូបរាងថ្មី ដោយកែខៃផ្នែកដែលមើលទៅឃើញចាស់របស់ខ្លួន ឱ្យថ្មីឡើងវិញ។ មួយវិញទៀត រាល់ការ៉ាសបើកថ្មីៗភាគច្រើនគឺមានម៉ាតផងដែរ ដែលបងប្អូនអាចអង្គុយ សម្រាក់លេង ហូបទឹក បានថែមទៀត។
សូមជម្រាបផងដែរថាក្រុមហ៊ុន Total Energies ត្រូវបានបង្កើតឡើងដំបូងបំផុតតាំងពីឆ្នាំ ១៩៦៣ មកម្លេះ ជាស្នាដៃបង្កើតឡើងដោយវិស្វករជនជាតិបារាំងម្នាក់។ Total Energies ឈរជើងនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ ហើយនាពេលបច្ចុប្បន្ន លោក Patrick Pouyanné គឺជា CEO ក្រុមហ៊ុន TotalEnergies ស្ថិតក្នុងវ័យ៥៨ឆ្នាំ៕