បុគ្គលិកប្រាក់ខែធម្មតា! Tori Dunlap អាចសន្សំលុយបាន ១០ម៉ឺ.ន$ មុនវ័យ២៦ឆ្នាំ ដោយធ្វើរឿងធំៗ៣នេះ
Kan DaraNOVEMBER 21 2023770 views

បុគ្គលិកធម្មតា ប្រាក់ខែចន្លោះខ្ទង់ ៣០០ដុល្លារ-៥០០ដុល្លារ អ្នកខ្លះចាយសល់ថ្ងៃ ចុងខែខ្ចីលុយគេដោះកូយមួយគ្រាសិន។ រីឯអ្នកខ្លះចាយបបូរណ៍ ចេះឆ្លៀតផ្ញើឲ្យអ្នកផ្ទះខ្លះ ឬសល់លុយទុកទិញទ្រព្យ សន្សំជាទុនសម្រាប់ថ្ងៃអនាគតថែមទៀត។ ហេតុអ្វី? នេះក៏ព្រោះតែទម្លាប់គ្រប់គ្រងលុយរបស់មនុស្សម្នាក់ៗខុសៗគ្នា។

 

ជាក់ស្តែង មុនអាយុ២៦ឆ្នាំ កញ្ញា Tori Dunlap អាចសល់លុយ ១០ម៉ឺនដុល្លារ និងបានចែករំលែកគន្លឹះធំៗ៣ ដែលអ្នកអាចរៀនសូត្រតាមដើម្បីសល់ទ្រព្យទាំងវ័យក្មេង៖

 

១/. រៀនពីចរិតរបស់លុយ

 

ការគ្រប់គ្រងលុយពុំមែនចេះពីកំណើតនោះទេ វាគឺជាជំនាញដែលត្រូវរៀន ហើយជារឿយៗមនុស្សស្តាយក្រោយដែលមិនបានយកចិត្តទុកដាក់ជាមួយវា។ Dunlap បានប្រាប់ CNBC Make It យ៉ាងដូច្នេះថា៖ «មនុស្សកើតចេញពីផ្ទៃម្តាយរំពឹងថានឹងពូកែខាងគ្រប់គ្រងលុយតែម្តង ប៉ុន្តែការពិតវាមិនដូច្នោះទេ»។ នាងចាត់ទុកខ្លួនឯងជាមនុស្សមានសំណាងដែលឪពុកម្តាយបានបណ្តុះទម្លាប់ហិរញ្ញវត្ថុល្អដល់នាងតាំងពីក្មេង។ នាង​និយាយ​ថា អ្នក​ត្រូវ​អនុវត្ត និង​ចូល​ទៅ​ក្នុង​ទម្លាប់​នៃ​ការ​រៀន​អំពី​លុយ​ ដឹងពីចរិករបស់លុយមុន​នឹង​អ្នក​អាច​ប្រើ​វា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

 

/. ង្កើនតម្លៃខ្លួនឯង

 

មុននឹងកំណត់គោលដៅលុយជាក់លាក់ថាចង់បានប៉ុន្មាន អ្នកត្រូវយល់ពីតម្លៃផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ Dunlap លើកឡើងថា៖ «យើងពិតជាត្រូវយល់ពីតម្លៃរបស់យើង។ ប្រើខួរក្បាលគិតវិភាគលើរូបភាពធំ ថាតើយើងមានតម្លៃប៉ុន្មាននៅលើទីផ្សារ? និងមានសមត្ថភាពរកលុយបានច្រើនប៉ុន្មាន?»។ បើយើងពុំមានតម្លៃខ្លួនខ្ពស់ក្នុងការដោះស្រាយបញ្ហាមនុស្សទេ នោះមេដែករបស់យើងក៏ពុំអាចស្រូបលុយបានច្រើនដូចគ្នា។ មនុស្សជាច្រើនដាក់គោលដៅដូចជា ចង់បានផ្ទះផ្ទាល់ខ្លួន ឬឆាប់ចូលនិវត្តន៍ តែត្រូវចាំថា បើអ្នកមានតម្លៃ អ្នកមិនចាំបាច់ដាក់គោលដៅលើរបស់ទាំងនោះទេ វានឹងចូលមករកអ្នកដោយឯកឯង។

 

៣/. បើមិនចង់ទិញ កុំទិញ

 

Dunlap បាននិយាយយ៉ាងដូច្នេះថា៖ «មានសំណួរ១ ដែលអ្នកត្រូវសួរខ្លួនឯងមុនហូតលុយទិញរបស់អ្វីមួយនោះគឺ “ហេតុអ្វីខ្ញុំត្រូវទិញវា?”»។ ឧទាហរណ៍៖ ឪពុកម្តាយរបស់អ្នកប្រាប់ឲ្យអ្នកទិញផ្ទះ ព្រោះគាត់គិតថាអ្នកគួរតែធ្វើវា ឬ មិត្តភក្តិរបស់អ្នកប្រាប់ឲ្យអ្នកគួរតែប្តូរសេរីទូរស័ព្ទថ្មីដើម្បីមើលទៅឃើញឡូយឆាយ ហៃសូជាដើម។ យុវត្តីវ័យ២៨ឆ្នាំ Dunlap ប្រាប់ថា៖ «បើមិនចង់ធ្វើ កុំធ្វើ បើមិនចង់ទិញ កុំទិញ។ វាមិនអីទេ! ចូរសម្រេចចិត្តផ្តោតទៅលើតម្រូវការចាំបាច់របស់អ្នកចុះ ព្រោះមានតែអ្នកម្នាក់គត់ដែលដឹងពីស្ថានភាពជាក់ស្តែងរបស់ខ្លួនឯងថាអាចទៅបានត្រឹមកម្រិតណា»

 

ជាចុងក្រោយ កញ្ញា Tori Dunlap សល់ទ្រព្យ១០ម៉ឺនដុល្លារ មុនវ័យ២៦ឆ្នាំ បានផ្តាំឲ្យអ្នកត្រូវមានកញ្ចប់លុយសង្គ្រោះក្នុងស្ថានភាពបន្ទាន់ចន្លោះពី ៣ខែទៅ៦ខែ ដើម្បីបញ្ជៀសការធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុនៅពេលជួបរឿងនឹកស្មានមិនដល់ណាមួយកើតឡើងដោយចៃដន្យ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia